Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបងបង្កើតក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មបុគ្គលដែលបានចូលទន្ទ្រានដីព្រៃលិចទឹក

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង បានបង្កើតក្រុមការងារថ្នាក់ខេត្តចុះធ្វើអត្តសញ្ញាណកម្មមនុស្សដែលបានចូលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ក្នុងភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រៅពីធ្វើអត្តសញ្ញាណកម្មមនុស្សនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏នឹងធ្វើអត្តសញ្ញាណកម្មដីនៅក្នុងតំបន់ទាំងនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  សុខ លូ អភិបាលខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ហើយរកឱ្យឃើញឈ្មួញខិលខូចដែលបានបំផ្លាញសម្បត្តិរបស់រដ្ឋ និងសម្បត្តិធម្មជាតិ ដែលយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអនុវត្តបទបញ្ជាឱ្យបានម៉ត់ចត់។ ចំណែក ចំពោះដីនៅតំបន់៣ ត្រូវរឹបអូសដាក់ជាសម្បត្តិរដ្ឋទាំងអស់ និងធ្វើការដាក់បង្គោលព្រំដី កំណត់ព្រំប្រទល់តំបន់២ និងតំបន់៣ឱ្យបានច្បាស់លាស់។

របាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា  ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺតំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហិកតា និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤។ ស្រុកទាំង៤នេះ គឺ ស្រុកសង្កែ មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហិកតា និងមានប្រជាពលរដ្ឋចំនួន ១៩៤៤គ្រួសារ។ ស្រុកថ្មគោល មានឃុំចំនួន១០ ក្នុងនោះ មានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

ស្រុកមោងឫស្សី មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។ រីឯ ស្រុកឯកភ្នំ មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម