ព័ត៌មានជាតិ
ក្រសួងការងារ ខិតខំបង្កើតបរិយាកាសការងារ និងមុខរបរ ឲ្យកាន់តែទូលំទូលាយ តាមរយៈយន្តការផ្សេងៗ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ បានខិតខំបន្តយកចិត្តទុកដាក់ ក្នងការបង្កើតបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ របស់ប្រជាពលរដ្ឋ ដោយប្រថុយប្រថាន។
ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពី ការពិនិត្យឡើងវិញប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេស កម្ពុជា ឆ្នាំ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការបង្កើតបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយនេះ ធ្វើឡើងតាមរយៈយន្តការផ្សេងៗ ដូចជាការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាមុខរបរ និងការងារឲ្យឆ្លើយតបកាន់តែប្រសើរ តាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានពង្រឹងយន្តការគ្រប់គ្រង ការប្រើប្រាស់កម្លាំងពលកម្ម ក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ សំដៅពង្រឹងយន្តការវេទិកាការងារ ការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស មុនចូលធ្វើការ និងការពង្រីកការផ្តល់សេវា រកការងារឱ្យធ្វើ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្រ្ជាបអំពីព័ត៌មានទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារប្រកប ដោយសមធម៌ កាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ ដោយប្រថុយប្រថាន និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ។
លោកបណ្ឌិត អ៊ិត សំហេង ក៏បានចាត់ទុកកម្មវិធីការងារសមរម្យឆ្នាំ ២០១៩-២០២៣ ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឲ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន ៥ ដំណាក់កាល ហើយ ដំណាក់កាលទី ៥នេះ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។
លោករដ្ឋមន្ត្រីបានអរគុណ ដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត សំដៅសម្រេចនូវគោលដៅរួមគ្នា ជាពិសេសគោលដៅទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ក៏ដូចជាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣។
លោករដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួមសហប្រតិបត្តិការអនុវត្ត ប្រកបដោយភាពជោគជ័យ ជាពិសេស លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់ នូវកិច្ចសហប្រតិបត្តិការទាំងជំនួយបច្ចេក ទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចឲ្យបាននូវគោលដៅអាទិភាពចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស, ៤-អភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ពង្រឹងសេវាគាំទ្រទូទៅ។
លោករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា អង្គសិក្ខាសាលានេះ នឹងចូលរួមពិនិត្យដោយយកចិត្តទុកដាក់ នូវអ្វីដែលយើងខិតខំរួមគ្នាសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយរកឲ្យឃើញនូវបញ្ហាប្រឈម ដើម្បីដាក់ចេញនូវដំណោះស្រាយ ជាពិសេសក្នុងសកម្មភាពអាទិភាព ដែលបានអនុវត្តក្នុងឆ្នាំ ២០២០ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់។
សូមជម្រាបថា សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ ២០២០, ចែករំលែកផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា, និងកំណត់ចំណុចជាអាទិភាពសម្រាប់ឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដើម្បីជំរុញការអនុវត្តឲ្យសម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩កន្លងមក៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ