Connect with us

ព័ត៌មានជាតិ

JICA សហការផ្តល់បច្ចេកទេសសម្រាប់គម្រោង ទីក្រុងឆ្លាតវៃ ជាមួយ រដ្ឋបាលខេត្តសៀមរាប

បានផុស

នៅ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅ កម្ពុជា (JICA) និងរដ្ឋបាលខេត្តសៀមរាប បានឈានដល់ការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ។

ពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ដោយលោកស្រី Kamei Haruko និង រដ្ឋបាលខេត្តសៀមរាបដោយ លោក ទៀ សីហា អភិបាលខេត្ត នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ នេះនៅសាលាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន ក្នុងរយៈពេលជាងមួយឆ្នាំនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនេះ ក្រុមការងារបានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវគឺផ្តោតលើផ្នែកសំខាន់ៗចំនួន ៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism), ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security), ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និងការរៀបចំប្រព័ន្ធ គ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management)។

លោក ទៀ សីហា មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឱ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលក្រុង និងខេត្តសៀមរាបត្រូវបានពង្រីកឱ្យបានកាន់តែស៊ីជម្រៅ ថែមទៀតពាក់ព័ន្ធទៅ នឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃរួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃនឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅ ទេសចរណ៍ដ៏សំខាន់ ហើយនៅពេលខាងមុខនឹងធ្វើឱ្យក្រុងសៀមរាបក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ានជាក្រុងឆ្លាតវៃ ប្រកបទៅ ដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃរួម ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃនឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប។

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលទៅ ក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ ២០១៨ កន្លងទៅ រដ្ឋបាល ក្រុងសៀមរាបបានធ្វើការរៀបចំផែនការជាមួយនឹងការបង្កើនការចំណាយសាធារណៈក្នុងការវិនិយោគទៅ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋការបង្កើនសោភណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប។

ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃឱ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់បណ្តាញទីក្រុងឆ្លាតវៃអាស៊ានរដ្ឋបាលខេត្តក៏បានរៀបចំជាសំណើដើម្បីដាក់ស្នើសុំជូនទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃកាលពីឆ្នាំ ២០១៩ កន្លងទៅ ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម