ព័ត៌មានជាតិ
មហោស្រពសិល្បៈអន្តរជាតិអង្គរ នឹងជួយឱ្យពិភពលោកដឹងថាខេត្តសៀមរាបជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងថា ព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំនេះ នឹងជួយផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ពិភពលោកបានដឹងថា ខេត្តសៀមរាបរបស់កម្ពុជាបានជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២។

បើតាមលោក ស៊ីយ៉ុន សុភារិទ្ធ គឺបន្ទាប់ពីអាប់អួរអស់រយៈពេលជាង១ឆ្នាំ ខេត្តសៀមរាបបានចាប់ផ្ដើមផ្លាស់ប្តូរមុខមាត់មកជារស់រវើកវិញ។ ហេតុផលមួយនៃកត្តានេះ គឺដោយសារតែមានការប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ ដែលមានការចូលរួមឧបត្ថម្ភពីវិស័យឯកជន ហើយដោយមានមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ គេរំពឹងថា ក្រុងសៀមរាប នឹងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរកាន់តែច្រើនឡើង ចាប់ពីសប្ដាហ៍ក្រោយនេះទៅ។ ជាមួយគ្នានេះ លោក ស៊ីយ៉ុន សុភារិទ្ធ ក៏បានថ្លែងកោតសរសើរដល់អ្នករៀបចំកម្មវិធី ក៏ដូចជា ម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងយ៉ាងនេះថា៖ «ខ្ញុំអរគុណទាំងអស់គ្នា ! ហើយជាពិសេស ខាងអ្នកឧបត្ថម្ភកម្មវិធី ដែលគេជួយជាថវិកាក្នុងការរៀបចំ។ បើអត់មានថវិកាទាំងអស់ហ្នឹងទេ យើងនឹងមានការលំបាកខ្លាំង។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ជាមហាជនទូទៅនៅលើពិភពលោក ដែលចូលរួមទស្សនា ព្រោះការចូលរួមទាំងអស់គ្នាហ្នឹងឯង ដែលធ្វើឲ្យកិច្ចការទាំងអស់ហ្នឹង បានជោគជ័យបាន»។

អ្នករៀបចំកម្មវិធីដែលតំណាងដោយ ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. បានរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងនោះ វិស័យឯកជន ក៏ដូចជា ក្រុមហ៊ុនស្រាបៀរអង្គរ ក្រុមហ៊ុនទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និងមូលនិធិវប្បធម៌ និងទេសចរចឹងទូ កំពុងចូលរួមឧបត្ថម្ភគាំទ្រមហាស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ។
លោក ស៊ីយ៉ុន សុភារិទ្ធ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ទី១១ និងទី១២ នឹងមានចាក់ផ្សាយកុន និងការសម្ដែងនានា ។ ដូច្នេះ ព្រឹត្តិការណ៍នេះ ធ្វើឡើង ទី១ គឺដើម្បីឱ្យប្រជាជនខ្មែរទូទៅបានដឹងថា ក្រុងសៀមរាប យើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ ទី២ គឺឱ្យពួកគាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរ និងទី៣ គឺឱ្យពិភពលោកបានដឹង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជឿ និងសង្ឃឹមថា ការបើកឆាកនេះ នឹងទាក់ទាញភ្ញៀវទេសចរឱ្យរស់ឡើងវិញ ព្រោះទេសចរណ៍ ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិដែរ។
សូមបញ្ជាក់ថា មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts) នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ មហោស្រពនេះ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។ មហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជា គឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) ៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ