ព័ត៌មានជាតិ
នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៦នាក់សុទ្ធតែក្មេងស្ទាវនិងដកហូតម៉ូតូបាន៥គ្រឿង
ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ១ក្រុមចេញធ្វើសកម្មភាពលួចយ៉ាងកក្រើកក្នុងទីក្រុងប៉ោយ ប៉ែត ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបានជនសង្ស័យ៦នាក់និងដកហូតម៉ូតូបាន៥គ្រឿង កាលពីវេលាម៉ោង៣រសៀល ទីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងជនរងគ្រោះដែលបាត់ម៉ូតូឈ្មោះគឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំមុខ របរលក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែត បានបាត់ម៉ូតូ១គ្រឿងម៉ាកZooMer X ពណ៍ស លាយក្រហមពាក់ស្លាកលេខ បន្ទាយមានជ័យ1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ ។ឈ្មោះ សំ សុជា ភេទប្រុសអាយុ២៧ឆ្នាំបាត់ម៉ូតូហុងដាទ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយ មានជ័យ១N១៨៨៤។ ឈ្មោះហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ បាត់ម៉ូតូម៉ាក វេវ ពណ៌ខ្មៅ បិតស្កុតពណ៍ទឹកប៊ិច ។
លោកវរសេនីយ៍ឯក សៅ សារឿនបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងហើយនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទនិងជំនាញក្រុងប៉ោយប៉ែត លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់រួមមាន៖ ទី១ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ ម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ ទី៣ឈ្មោះតឿន ពាង ហៅម៉ឺន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ ទី៤ឈ្មោះកាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ ទី៥ឈ្មោះហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ទី៦ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ។ ទាំង៦នាក់នេះមានអ្នកលួច និងអ្នកចាំទទួលទិញនិងយកទៅកែឆ្នៃ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូ ចំរុះបានចំនួន៥គ្រឿង។
តាមចំលើយរបស់ជនសង្ស័យទាំង៦នាក់បានឆ្លើយថាបក្សពួករបស់ខ្លួនបានសហការណ៍គ្នាមានអ្នក ចេញលួច មានអ្នកចាំទទួលទិញនិងមានអ្នកយកមកកែឆ្នៃយកទៅលក់។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីបានចំលើយសារភាពហើយសង្ស័យទាំ៦នាក់បានបញ្ជូនមកស្នងការខេត្តហើយ ដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ហើយដែរ ៕
អត្ថបទដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង