Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នឹង​អញ្ជើញ​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន ចូលរួម​កិច្ចប្រជុំ​នៅ​ភ្នំពេញ នា​ខែមីនា ឆ្នាំក្រោយ

បានផុស

នៅ

នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ កងយោធពល​ខេមរភូមិន្ទ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដូច្នេះ​កិច្ចប្រជុំ​នោះ នាយ​ឧត្ត​ម​សេនីយ៍ វង្ស ពិ​សេន នឹង​អញ្ជើញ​អគ្គមេបញ្ជាការ​កងទ័ព​នៅ​បណ្តា​ប្រទេស​អាស៊ាន​ចូលរួម ហើយក៏​នឹង​អញ្ជើញ​កងទ័ព​ហ្វីលីពីន ដើម្បី​ចូលរួម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក អង់​ដ្រេ សេន​ទី​ណូ នាយសេនាធិការ​កងទ័ព​ហ្វីលីពីន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។

ក្នុង​ជំនួប​នោះ អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា និង​នាយសេនាធិការ​កងទ័ព​ហ្វីលីពីន បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក អំពី​ការចូលរួម​របស់​កង​ទ័ព​ជាមួយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ អគ្គ​មេបញ្ជាការ​កងទ័ព​កម្ពុជា និង​នាយសេនាធិការ​កងទ័ព​ហ្វីលីពីន ក៏បាន​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក និង​បាន​អះអាង​រួមគ្នា​ពី​ការបន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ឡើងវិញ បន្ទាប់ពី​អាក់ខាន​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​អះអាង​ពី​ការ ដែល​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដោយផ្ទាល់​នៅ​រាជធានី​ភ្នំពេញ នា​អំឡុង​ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៧ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ២០ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច២១ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម