ព័ត៌មានជាតិ
សង្កាត់ចំនួន ៣ មានអ្នកឆ្លងកូវីដច្រើន តែខណ្ឌមួយមានពីរសង្កាត់ឈរលើគេ
គិតមកដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ៧ ធ្នូ ២០២០ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីអ្នកឆ្លងកូវីដ ១៩ កើនដល់ចំនួន ៣២ នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា។ ក្នុងចំណោមសង្កាត់ទាំង ១២ ដែលប៉ះពាល់និងមានអ្នកឆ្លង មានសង្កាត់ចំនួន ៣ ដែលរកឃើញមានចំនួនអ្នកឆ្លងច្រើនជាងគេ។
សង្កាត់ដែលឈរលើគេគឺសង្កាត់និរោធ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលរកឃើញមានអ្នកឆ្លង ៨ ករណី។ ករណីឆ្លងភាគច្រើនគឺអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយគ្រួសារលោកឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
សង្កាត់ទីពីរដែលមានអ្នកឆ្លងច្រើនបន្ទាប់គឺសង្កាត់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ។ សង្កាត់នេះមានអ្នកឆ្លង ០៦ ករណី ស្ថិតក្នុងចំណោមក្រុមគ្រួសារលោកឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួតផ្លូវ ៦០ ម៉ែត្រ។
ចំណែកសង្កាត់ទី ៣ ដែលក្រសួងប្រកាសមានករណីរកឃើញអ្នកឆ្លងច្រើនគឺសង្កាត់វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ។ សង្កាត់នេះរកឃើញ ៥ ករណី ពាក់ព័ន្ធបុរសអាយុ ២៣ ឆ្នាំ ម្នាក់ជាបុគ្គលិកធនាគារចិនមួយដែលក្រសួងប្រកាសឆ្លងកូវីដ ១៩ និងបានចម្លងទៅសាច់ញាតិក្នុងគ្រួសារ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់