Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញទីតាំងយកសំណាកលើកទី២

បានផុស

នៅ

ក្រសួងសុខាភិបាល បានបង្ហាញទីតាំងយកសំណាកលើកទី២ ចំនួន៥កន្លែងចំពោះអ្នកពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ដែលត្រូវធ្វើតេស្តនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។

បើតាមក្រសួងសុខាភិបាល ទីតាំងទាំង៥កន្លែង​ រួមមានទី១. ផ្ទះ​សម្តេច​ពញាចក្រី ហេង សំរិន ​ធ្វើនៅ​វេលា​ម៉ោង៨ព្រឹក ទី២. ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨ព្រឹក​ ទី៣.នៅរដ្ឋសភា វេលាម៉ោង៩ព្រឹក​ទី៤.នៅអង្គភាព​ភីឡុត​បន្ទាយ​ទួលក្រសាំង សម្រាប់ក្រុមភីឡុត និងក្រុមអង្គរក្ស សម្តេចតេជោ វេលា​ម៉ោង​៨​ព្រឹកនិងទី៥.នៅពហុកីឡដ្ឋានជាតិ អូឡាំពិក សម្រាប់ប្រជាពលរដ្ឋ​ដែលមានជាប់ពាក់ព័ន្ធផ្ទាល់និង​ប្រ​យោល​វេលាម៉ោង៧ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍​ថា ចំពោះមន្រ្តីក្រសួង​មហា​ផ្ទៃ ដែលបានធ្វើតេស្តយកសំណាកលើកទី១ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨​វិច្ឆិកា មានទាំងអស់ចំនួន​១៥​៤៤​នាក់ ត្រូវធ្វើតេស្ត​យកសំណាកលើកទី២ និងមន្ត្រីដែលមិនទាន់បានធ្វើតេស្ត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០​២០ ចាប់ផ្តើមពីម៉ោង៨ព្រឹក ត​ទៅ​។

​ក្រសួងសុខាភិបាល នឹងធ្វើតេស្តដល់អ្នកពាក់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន​៣លើក ដែល​លើក​ទី​១​បានធ្វើរួចហើយនៅថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា និងលើកទី២ ធ្វើ​នៅថ្ងៃទី៨ ខែធ្នូ និងលើក​ទី៣ នៅថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ២០២០។ ​

​គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះ​ពាល់​ក្នុង​ព្រឹត្តិការណ៍​ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មាន​អ្នក​វិជ្ជមាន​កូវីដ-១៩ ថ្មីចំនួន ៣២​នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌល​សុខភាព ចាក់​អង្រែ។

​គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប​ចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យចំនួន ៤២នាក់៕

អត្ថបទ ៖ សំអឿន
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម