ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី រំពឹងថានឹងមានក្រុមហ៊ុនកាណាដា មកវិនិយោគ កាន់តែច្រើន
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានក្តីសង្ឃឹមថា នឹងមានក្រុមហ៊ុនមកពីប្រទេសកាណាដាជាច្រើនបន្ថែមទៀតមកធ្វើការវិនិយោគលើទឹកដីខេត្តរតនគិរីក្នុងពេលឆាប់ៗខាងមុខ។

ការលើកឡើងរបស់អភិបាលខេត្តរតនគីរី បានធ្វើឡើងនៅ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ាន ស្កាតស៊ីហ្គីណូ តំណាងឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី០៨ ខែធ្នូនេះ នៅ សាលាខេត្ត។
លោក ញ៉ែម សំអឿន បានជម្រាបតំណាងឯកអគ្គរដ្ឋទូតកាណាដាថា ខេត្តរតនគិរីមានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍ ដោយសារខេត្តមានរមណីយដ្ឋានទេសចរណ៍ស្អាតៗទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ល្បីល្បាញទូទាំងប្រទេស ក៏ដូចជាទៅ ដល់ក្រៅ ប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្ត។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្រៅ ពីនេះខេត្តរតនគិរីមានផ្ទៃដីល្អមានជីជាតិសម្រាប់វិស័យកសិកម្ម និងការដាំដុះលើដំណាំកសិកម្ម និងកសិឧស្សាហកម្មផងដែរ។
លោកអភិបាលខេត្តសង្ឃឹមថា នឹងមានក្រុមហ៊ុនពីប្រទេសកាណាដា បន្ថែមទៀតមកធ្វើការវិនិយោគ លើទឹកដីដ៏សម្បូរបែបនេះ ក្នុងពេលឆាប់ៗខាងមុខ។

លោក យ៉ាន ស្កាតស៊ីហ្គីណូ តំណាងឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលបានមកដល់ខេត្តរតនគិរី បានឃើញការអភិវឌ្ឍក្នុងខេត្ត ក៏ដូចជារមណីយដ្ឋានស្អាតៗ មានក្រុមហ៊ុនមកពីប្រទេសកាណាដាធ្វើការវិនិយោគក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់បងប្អូនជនជាតិដើមភាគតិច៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?