ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនចាប់អារម្មណ៍ឡើយ ចំពោះការដាក់ទណ្ឌកម្មលើជនជាតិខ្មែរ ពីបរទេសមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដាក់ទណ្ឌកម្មលើជនជាតិខ្មែរ ដោយបង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេស ពីសំណាក់បណ្ដាប្រទេសមួយចំនួននោះ គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ក៏ព្រោះតែមន្ត្រីរបស់កម្ពុជាទាំងនោះ រួមទាំងសម្ដេចផង ពុំមានទ្រព្យសម្បត្តិនៅក្រៅប្រទេសនោះឡើយ។
ក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៩ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានបរទេសខ្លះ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ របស់ជនជាតិខ្មែរ ជាពិសេសមន្ត្រីមួយចំនួន តែសម្ដេចបានបញ្ជាក់ថា ជនជាតិខ្មែរ ដែលពួកគេដាក់ទណ្ឌកម្មនោះ គឺមិនមានទ្រព្យសម្បត្តិនៅទីនោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងបានជាបរទេសខ្លះ អារឿងដាក់ទណ្ឌកម្មលើខ្មែរ ដកទ្រព្យសម្បត្តិ ស្អីសញ្ជាតិខ្មែរនៅប្រទេសរបស់ខ្លួន អញ្ចឹងដកផេះអី ខ្ញុំសួរ ដកផេះអី បើពួកអស់ទាំងហ្នឹង វាអត់ដែលមានទ្រព្យសម្បត្តិ នៅក្នុងប្រទេសហ្នឹងផងនោះ ទោះបីប្រកាស ៥០០ដងទៀត ហើយចាំ ៥០០ជាតិទៀត ក៏ពួកហ្នឹងវាអត់មានលុយនៅហ្នឹងដែរៗ ដាក់ហ្នឹងវាគ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណឹងទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទោះជាដាក់ទណ្ឌកម្ម មកលើសម្ដេចក៏ដោយ ក៏សម្ដេចមិនខ្វល់នោះដែរ ក៏ព្រោះតែសម្ដេចមិនមានទ្រព្យសម្បត្តិ នៅក្រៅប្រទេសនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប៉ុន្តែប្រយ័ត្នរឹបចុះ រឹបឡើង ប៉ះសញ្ជាតិខ្លួនឯង ព្រោះខ្មែរខ្លះសញ្ជាតិបារាំង ខ្មែរខ្លះសញ្ជាតិអាមេរិក ខ្មែរខ្លះសញ្ជាតិអូស្ត្រាលី ហើយបើរឹបអូស រឹបអូសពលរដ្ឋខ្លួនឯង គ្រាន់តែនេះ ដើមកំណើតខ្មែរ រឹបអូសទៅ បើល្ងង់ណាស់ ធ្វើទៅ ខ្ញុំអត់ខ្វល់អារឿងស្អីច្បាប់ស្អី អំពីលទ្ធិប្រជាធិបតេយ្យអី នឹងរឹបអូសទ្រព្យសម្បត្តិស្អីៗ ខ្ញុំបន់ឲ្យវាចេញមកឲ្យស្រូតទៀតនោះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច