ព័ត៌មានជាតិ
ខេត្តតាកែវមានសណ្ឋាគារពីរកន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ
ខេត្តតាកែវដែលមានចម្ងាយជាង ៧០ គីឡូម៉ែត្រ ជាខេត្តទេសចរណ៍ដ៏សំខាន់មួយនៅ មិនឆ្ងាយពីរាជធានីភ្នំពេញ។ ខេត្តនេះមានសណ្ឋាគារពីរកន្លែង រួមទាំងផ្ទះសំណាក់ ១០៥ កន្លែង សម្រាប់បម្រើការស្នាក់នៅ របស់ភ្ញៀវទេសចរ។
លោក លី សាវេត អភិបាលរងខេត្តតាកែវបានប្រាប់កម្ពុជាថ្មីថា ភូមិសាស្ត្រខេត្តតាកែវនៅ កៀករាជធានីភ្នំពេញ ដូច្នេះភ្ញៀវទេសចរភាគច្រើនមកហើយទៅ វិញ មិនបានស្នាក់នៅ យូរនោះទេ។
បច្ចុប្បន្នខេត្តមានសណ្ឋាគារពីរកន្លែង និងផ្ទះសំណាក់ ១០៥ កន្លែង សរុបមានជាង ១ ០០០ បន្ទប់។

ការរាតត្បាតនៃជំងឺកូវីដបានប៉ះពាល់ដល់ការធ្វើដំណើរនិងការស្នាក់នៅ របស់ភ្ញៀវទេសចរណ៍។ យ៉ាងណាស្ថានភាពលំហូរការធ្វើដំណើរបានចាប់ផ្តើមមានឡើងវិញ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងបានគ្របដណ្តប់ស្ទើរ ៩០ ភាគរយនៅ ទូទាំងប្រទេស។
ការស្ថាបនាផ្លូវជាតិលេខពីរ រួមទាំងគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មីនៅ ស្រុកកណ្តាលស្ទឹងដែលមានភូមិសាស្ត្រជាប់ខេត្តតាកែវ ក៏នឹងជំរុញការអភិវឌ្ឍនិងការវិនិយោគក្នុងខេត្តបន្ថែមទៀតនៅ ពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានបញ្ចប់។
លោកលី សាវេត បានឲ្យដឹងថា ក្រៅ ពីរៀបចំរមណីយដ្ឋានទេសចរណ៍ឲ្យល្អប្រសើរ អាជ្ញាធរខេត្តតាកែវបានផ្តោតលើទេសចរណ៍ម្ហូបអាហារ ដោយសារខេត្តតាកែវល្បីល្បាញបង្កងធម្មជាតិ។
ភ្ញៀវទេសចរណ៍មួយចំនួន ដែលមកខេត្តតាកែវក្រៅ ពីកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ការធ្វើទេសចរណ៍ម្ហូបអាហារក៏មានប្រជាប្រិយភាព និងមានការគាំទ្រច្រើន។
លោកលី សាវេតបានបញ្ជាក់ថា ចាប់ពីខែវិច្ឆិកាដល់ខែមករា ជារដូវកាលបង្កងដ៏ពេញនិយមនៅ ខេត្តតាកែវ ដែលភ្ញៀវទេសចរមកពីគ្រប់ទិសទី បានធ្វើដំណើរមកសាករសជាតិបង្កងធម្មជាតិស្រស់ៗ។
បង្កងគឺជាផលិតផលនិងជាអត្តសញ្ញាណរបស់ខេត្តតាកែវដែលមានតែតាមរដូវប៉ុណ្ណោះ។ ភាពល្បីល្បាញនៃបង្កងខេត្តតាកែវ ក៏ជាផ្នែកមួយដែលបានទាក់ទាញទេសចរឆ្ងាយជិតចង់មកលេងខេត្តតាកែវ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល