ព័ត៌មានជាតិ
ក្រឡានអ្នកស្រុកស្ទឹងត្រង់មានទីផ្សារក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារបើកឲ្យឆ្លងកាត់
កំពង់ចាម ៖ មុខរបរលក់ក្រឡាននៅតាមដងផ្លូវ របស់អ្នកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាន់តែមានភាពល្អប្រសើរ ក្រោយពេលស្ពានស្ទឹងត្រង់-ក្រូចឆ្មារបើកដំណើរការ និងជំងឺកូវីដ-១៩ ធ្លាក់ចុះការឆ្លងរាលដាល។

អាជីវករមួយរូបឈ្មោះ ស្រីលក្ខណ៍ ប្រកបរបរលក់ក្រឡាន នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានឲ្យភ្នាក់ងារកម្ពុជាថ្មីដឹងថា សព្វថ្ងៃមុខរបររបស់អ្នកស្រី អាចរកចំណូលបានសមរម្យឡើងវិញ ក្រោយជំងឺកូវីដបន្ថយការឆ្លងរាលដាល និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានដាក់ឲ្យដំណើររួចមក។ ស្រីលក្ខណ៍ បានបន្តថា ក្រឡានដែលចម្អិនរួចលក់ចេញ ក្នុងមួយថ្ងៃ១០០ក្រឡាន ទៅ២០០ក្រឡាន សម្រាប់ថ្ងៃធម្មតា។ ប៉ុន្តែបើថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន កំណើននៃការលក់កាន់តែបានចំនួនច្រើន។

ដូចគ្នានេះដែរ លោក នី រតនៈ ប្រកបរបរលក់ក្រឡាននៅតំបន់នេះជាយូរឆ្នាំមកហើយ បានលើកឡើងថា ក្រោយវិបត្តិកូវីដបានធូរស្បើយ ការលក់ដូរក៏បានរីកចម្រើនបន្តបន្ទាប់។ លោកបានរំលឹកថា កាលដែលកូវីកំពុងផ្ទុះខ្លាំង ការលក់ដូរក្រឡានបានត្រឹមមួយថ្ងៃពី ៥០ ទៅ ១០០ក្រឡានប៉ុណ្ណោះ។ លើសពីនេះទៀត លោកថា ការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក៏ជាផ្នែកមួយជួយឲ្យអ្នកដំណើរឆ្លងកាត់ច្រើន ដែលនាំឲ្យទីផ្សារក្រឡានលក់កាន់តែដាច់ផងដែរ។

បើតាមអាជីវករ ស្រីលក្ខណ៍ ដើម្បីអាចធ្វើជាក្រឡានបានត្រូវមានធាតុផ្សំដូចជា ដើមឬស្សី អង្ករ និងសណ្តែកបាយ។ អ្នកស្រី ប្រាប់ឲ្យដឹងដូច្នេះថា« ដើមឬស្សី គឺទិញពីតំបន់កោះសំរោងមក ហើយចំពោះការធ្វើ ប្រសិនបើក្រឡាន១០០ដើម គឺត្រូវការអង្ករ៨កំប៉ុង និងសណ្តែកបាយ១កំប៉ុង។

សូមបញ្ជាក់ជូនថា ក្រឡានអ្នកភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់នេះ គឺមានរសជាតិឆ្ងាញ់ មិនចាញ់ក្រឡាននៅតំបន់ផ្សេងៗឡើយ។ អ្នកភូមិនៅទីនេះ ប្រមាណជាង១០គ្រួសារបានប្រកបរបរលក់ក្រឡាននៅមុខផ្ទះ តាមបណ្តោយដងផ្លូវ ឆ្ពោះទៅកាន់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ៕ អត្ថបទ៖ ហុង ម៉េងហៀ






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា