ព័ត៌មានជាតិ
ប្រមុខដឹកនាំកម្ពុជា ចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរឲ្យខ្លាំង ដើម្បីបង្កើតមុខរបររកស៊ីនៅក្នុងប្រទេស
មានប្រសាសន៍ទាក់ទងទៅនឹងការប្រមូលទុន ដើម្បីសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា សម្តេចចង់ពង្រឹងសមត្ថភាពអ្នកមាននៅស្រុកខ្មែរ ដើម្បីបង្កើតមុខរបររកស៊ីនៅក្នុងប្រទេស ដោយចាក់ប្ញសចាក់គល់នៅក្នុងប្រទេស ពីព្រោះក្រុមហ៊ុនបរទេស បើមានការអី គេនឹងរត់ទៅបាត់ហើយ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា ៖ «ខ្ញុំចេះតែនិយាយ ហើយនិយាយទៀត គឺខ្ញុំចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរ ពីព្រោះអ្នកមានប្រទេសក្រៅ នៅពេលដែលមានការអី គេប្រុចទៅបាត់ ហើយមានតែអ្នកមានស្រុកខ្មែរទេ ដែលគេនៅស្រុកខ្មែរ ចឹងបានជាខ្ញុំចង់ពង្រឹងសមត្ថភាពកូនខ្មែររបស់យើង ដើម្បីឲ្យចាក់រឹសចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន»។ សម្តេចតេជោ ក៏បានលើកឡើងដែរថា កាលពីប៉ុន្មានថ្ងៃមុន គ្រាន់តែសម្ដេចលើកឡើងពីការចង់ជួយប្រទេសឡាវ ដែលកំពុងមានការលំបាកដោយការរីករាលដាលនៃជំងឺកូវីដ១៩ គឺសម្តេច គ្រាន់តែប្រាប់ទៅឧកញ៉ាម្នាក់ ឧកញ៉ាផ្សេងៗទៀត ក៏បានចូលរួមយ៉ាងច្រើនរហូតដល់១០លានដុល្លារអាមេរិក។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេច បានលើកឡើងពីឈ្មោះក្រុមហ៊ុនពីបរទេសមួយចំនួន ហើយថា ធនាគារ ព្រីន មិនមែនជាធនាគារចិនទេ តែជាធនាគារខ្មែរ ព្រោះប្រធានក្រុមហ៊ុននេះ មានសញ្ជាតិខ្មែរ ដោយគាត់រស់នៅលើទឹកដីខ្មែរតាំងពីអាយុ២២ ឆ្នាំមកម្ល៉េះ។ ដោយឡែក ធនាគារ ABAវិញ មិនមែនខ្មែរទេ មានការអី គេនឹងទៅបាត់ហើយ។
សម្តេច បានបញ្ជាក់ថា ការនិយាយនេះ មិនមែនចង់ឃោសនាទម្លាក់គុណភាពការរត់ប្រណាំងប្រជែងគ្នានៃបណ្តាក្រុមហ៊ុននៅក្រៅស្រុក ក្នុងស្រុកនោះទេ គឺគ្រាន់តែពន្យល់ ប្រជាពលរដ្ឋឲ្យបានដឹង ដើម្បីឲ្យច្បាស់ថា គ្មានអ្នកណារួមសុខរួមទុក្ខ ក្រៅពីអ្នកមានស្រុកខ្មែរនោះទេ។ បន្ថែមលើនេះ សម្ដេច ក៏បានអំពាវនាវដល់ក្រុមហ៊ុន ក៏ដូចជា ធនាគារទាំងក្រៅប្រទេស ទាំងក្នុងប្រទេស ចូលរួមទិញយកប័ណ្ណពីព្រលានយន្តហោះថ្មី ពីព្រោះមានការប្រាក់រហូតដល់៥ភាគរយ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់