ព័ត៌មានជាតិ
ឯកអគ្គរាជទូត ជប៉ុន បំពាក់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជ ជូនដល់ឯកឧត្តម លូ គឹមឈុន
កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និង
ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុន ជូនដល់ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាននាយកកំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុ។
ឯកឧត្តម MIKAMI MASAHIRO ថ្លែងថា តាមការពិតការប្រារព្ធវើពិធីប្រគល់ពានរង្វាន់នេះ ត្រូវធ្វើឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែដោយសារវិបត្តិនៃរោគរាតត្បាតជំងឺកូវីដ-១៩ ទើបពិធីនេះ ត្រូវបានពន្យារវែងអន្លាយរហូតមកទល់បច្ចុប្បន្ន។
ក្នុងឱកាសនេះដែរ ឯកឧត្តម MIKAMI MASAHIRO បានសង្ខេបនូវស្នាដៃរបស់ឯកឧត្តម លូ គឹមឈុន ក្នុងការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈវិស័យអភិវឌ្ឍន៍កំពង់ផែ។
ឯកឧត្តម លូ គឹមឈុន ត្រូវបានតែងតាំង ជាប្រធានកំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុនៃក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីឆ្នាំ ១៩៩២។ ចាប់ពីឆ្នាំ ១៩៩៩ ដែលបានក្លាយជានាយក ឯកឧត្តមបានជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឱ្យប្រសើរឡើងជានិច្ច។
រាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិកាក្នុងការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ ដោយប្រើប្រាស់ឥណទានសប្បទានជាដើម។ ជាមួយគ្នានេះដែរ ក្នុងគោលជំហរជាអ្នកគ្រប់គ្រងរបស់កំពង់ផែ ឯកឧត្តម លូ គឹមឈុន បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំស្ថានីយកុងតេន័រ និងស្ថានីយផែពហុបំណងជាដើម ព្រមទាំងបានពង្រឹងសមត្ថភាពគ្រប់គ្រងកំពង់ផែផងដែរ។ ជាងនេះទៅទៀត ដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងពីក្រុមហ៊ុនឯកជន ឯកឧត្តមបានខិតខំប្រឹងប្រែងបោះពុម្ពផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈរបស់កំពង់ផែផងដែរ។
លើសពីនេះទៀត មានអ្នកបច្ចេកទេសជាច្រើនចូលរួម រួមមាន ទីប្រឹក្សាប្រតិបត្តិកំពង់ផែរបស់ JICA អ្នកជំនាញការតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ត្រូវបានបញ្ជូនទៅកំពង់ផែ ក្រុងព្រះសីហនុ ក្នុងគោលបំណងសហប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែ។ ក្រោមការដឹកនាំរបស់ឯកឧត្តម លូ គឹមឈុន ការផ្លាស់ប្ដូរទំនាក់ទំនងទៅវិញទៅមករវាងអ្នកបច្ចេកទេសជប៉ុន និងកម្ពុជាកាន់តែមានភាពប្រសើរឡើង។
ដោយសារគុណសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លូ គឹមឈុន ទើបកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសឥស្សរិយជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់ឯកឧត្ដម ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ៕
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១, ទូរសារ៖ ០២៣ ២១៦ ១៦២
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៣ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ