ព័ត៌មានជាតិ
អាជ្ញាធរខេត្តរតនគិរី បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១នេះ បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលបានចូលរួមឆ្លើយសំណួរត្រូវ ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ពិធីនេះ ត្រូវបានធ្វើឡើងនៅផ្លូវបំបែកជាបួន រង្វង់មូលក្រុងបានលុង ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង ៣ប្រភេទ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ផងដែរ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លើសពីនេះទៀត ក្រុមការងារបានរៀបចំកម្មវិធីសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទទួលបានមួកសុវត្ថិភាព និងរង្វាន់ផ្សេងទៀត ព្រមទាំងចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី ផងដែរ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការខាងលើនេះ បានប្រើប្រាស់សម្ភារៈ និងឯកសារមួយចំនួន រួមមាន៖ មួកសុវត្ថិភាពចំនួន ១៩០មួក សៀវភៅ ស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១៥០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹងចំនួន ១៥០ក្បាល ស្ទីកឃ័រចំណាំងផ្លាតចំនួន ១៥០សន្លឹក ខិតបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ១៥០សន្លឹក សញ្ញាចរាចរណ៍សំខាន់ៗចំនួន ៦០ផ្ទាំង ស្ទីកគ័រពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥០ផ្ទាំង ប្រការសំខាន់ៗ ដែលត្រូវចងចាំចំនួន ១៥០សន្លឹក ខិតបណ្ណសុវត្ថិភាពការធ្វើដំណើរ តាមរថយន្ដរដូវកាលកូវីដ-១៩ ចំនួន ១៥០សន្លឹក និងប៊ិចចំនួន ១៥០ដើម៕
អត្ថបទ៖ វុទ្ធ ឦសាន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ