Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការប្រើពាក្យ«តេជោ»ជាឈ្មោះព្រលានយន្តហោះថ្មី គឺបញ្ជាក់ថា កម្ពុជា ជាប្រទេសរាជានិយម

បានផុស

នៅ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រសិទ្ធនាមឲ្យថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ឈ្មោះដែលប្រើពាក្យថា«តេជោ»នេះ គឺឆ្លុះបញ្ចាំងបន្ថែមថា កម្ពុជា គឺជាប្រទេសរាជានិយម។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាលើកទី២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ៖ «ហេតុអី្វបានជាខ្ញុំយក “តេ​ជោ” ? នៅប្រទេសរបស់យើង ហើយនៅក្នុងតំបន់ស្អាងនេះទៀតសោត បើយើងពិនិត្យអំពីភូមិសាស្ត្រអត់ឆ្ងាយប៉ុន្មានទេ ព្រះស្រីសុរិយោពណ៌ ជំនាន់តេជោមាស នៅសំរោងទង ព្រះអង្គមកប្រគល់ភារកិច្ចការឲ្យតេជោមាស នៅស្រុកស្អាង …។ ដូច្នេះ ប្រវត្តិតំបន់នេះ ជាប្រវត្តិតេជោធ្វើសកម្មភាព។ តេជោជាន់មុន និងតេជោជាន់ក្រោយ ធ្វើសកម្មភាព។ តេជោសតវត្សទី១៦ តេជោមាស និងតេជោយ៉ត។ ព្រះមហាក្សត្រ ព្រះស្រីសុរិយាពណ៌នាពេលនោះ មកប្រគល់ភារកិច្ចនៅស្រុកស្អាងយើងនេះ ដែលតេជោមាស មកពីសំរោងទង មកទទួលព្រះរាជបញ្ជានៅទីហ្នឹង»។

ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ប្រាប់កុំឲ្យមានការភាន់ច្រឡំថា ពាក្យ «តេជោ»នេះ មានតែរូបសម្តេច ពីព្រោះសម្តេចមិនបានដាក់ «តេជោសែន»នៅក្នុងហ្នឹងទេ ហើយសម្តេច ក៏ចង់បញ្ជាក់ដែរថា ប្រទេសនេះជាប្រទេសរាជានិយម ពីព្រោះគោរមងារ «តេជោ» មានតែព្រះមហាក្សត្រទេដែលមាន។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែរបបរាជានិយមទេ ដែលមានគោរមងារជា «តេជោ»​ ហើយគោរម​ងារ«តេជោ»​ នេះទៀតសោត មានតែព្រះមហាក្សត្រទេ ដែលមានព្រះរាជសិទ្ធិព្រះរាជទានគោរមងារនេះ ដូចគោរមងារសម្តេចជាដើម ដែលព្រះមហាក្សត្របានផ្ដល់ឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ពាក្យថា «តេជោ» ប្រសិនបើគ្មានភ្ជាប់ «តេជោសែន» នៅខាងមុខទេ គឺមានចរិតទូលំទូលាយ ចង់សំដៅថា ប្រទេសនេះមានប្រវត្តិជារាជានិយម មានតែរាជានិយមទេ ដែលមានគោរមងារជាតេជោ គោរមងារជាសម្តេច គោរមងារជាអ្នកឧកញ៉ា គោរមងារជាឧកញ៉ា ក្រៅពីនេះ គឺអត់មានទេ។ សម្តេច បានបញ្ជាក់ទៀតថា ក្រុមប្រឆាំងកាន់តែប្រឆាំងរាជានិយម កាន់តែប្រមាថព្រះមហាក្សត្រ គឺសម្តេចកាន់តែធ្វើសកម្មភាព ដើម្បីលើកតម្កើងរាជានិយម លើកតម្កើងព្រះមហាក្សត្រ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យា Apple
ព័ត៌មានអន្ដរជាតិ៦ វិនាទី មុន

ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​

ព័ត៌មានជាតិ២ នាទីutes មុន

អនុប្រធានព្រឹទ្ធសភា រម្លឹកអាជ្ញាធរឃុំឱ្យផ្ដល់សេវាជូនពលរដ្ឋដោយគ្មានការរើសអើង

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ផ្នែករថយន្តអេឡិចត្រូនិក នឹងទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀត

បុណ្យនៃក្តីស្រលាញ់
ជីវិតកម្សាន្ដ១២ នាទីutes មុន

សារដាស់តឿនយុវវ័យប៉ុន្មានឃ្លា មានអត្ថន័យកាត់ថ្លៃពុំបាន ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក យឿន យឿត ថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម