Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សំអឿន ៖ ជំនួយ​ការដែលវិជ្ជមានកូវីដ បានទៅ​ហាង ZANDO

បានផុស

នៅ

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា ជំនួយការរបស់ខ្លួន ដែលមានវិជ្ជមាន កូវីដ-១៩ បានទៅហាង ZANDO ហើយធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺ ទើបឈប់មកធ្វើការ។

លោកបញ្ជាក់យ៉ាងដូច្នេះថា “ជំនួយការរបស់ខ្ញុំឈ្មោះ ឈ្មោះ ជី ព្រជ្រឆារា បានទៅហាង ZANDO កាលពីថ្ងៃទី២៧ គាត់មានអាការៈមិនស្រួល ហើយបានធ្វើតេស្តវិជ្ជមាន Covid 19។ គាត់ទៅ ZANDO តាំងពីថ្ងៃទី២៧ ហើយមកធ្វើការរហូតថ្ងៃទី០៣ គាត់មានអាការៈមិនស្រួលទៅធ្វើតេស្ត ទើបឃើញវិជ្ជមានកូវីដ១៩”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សំអឿន បានអំពាវនាវឲ្យអ្នកដែលមានពាក់ព័ន្ធទាំងអស់ ទៅធ្វើតេស្តនៅក្រសួងមហាផ្ទៃនាព្រឹកនេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា”។

អ្នកទាំង២នាក់ ដែលរកឃើញឆ្លងកូវីដ១៩នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅម៉ោង៨ និង៣០ នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាព ចាក់អង្រែ រាជធានីភ្នំពេញ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម