ព័ត៌មានជាតិ
លោក ង៉ូវ សេងកាក់៖ សណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការវិញហើយ
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីយើងនៅរសៀល ថ្ងៃទី ០៩ ខែធ្នូ ២០២១នេះថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០ បន្ទប់ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ នេះ។

លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះប្រមាណ ៦,០០០នាក់ ជារៀងរាល់សប្តាហ៍។
លោកបានបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០% ទៅ ៩០%។ ប៉ុន្តែបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។


បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ មានជើងហោះហើរចំនួន ២ ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេចរចូលមកខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ នៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។ ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ