ព័ត៌មានជាតិ
មិនត្រឹមបំបែកកំណត្រា បទ«Time To Rise» ជាប់លេខ១«Best Videos of 2021»
ភ្នំពេញ៖ អ្នកគាំទ្រធ្លាប់ដឹងហើយថាស្នាដៃបទចម្រៀងដំបូងដែលពុំធ្លាប់មានរបស់តារារ៉េប វណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ណៃ ក្នុងបទចម្រៀងមានចំណង់ជើងថា“ Time to Rise “កាលពីកន្លងទៅ បានផ្ទុះការគាំទ្រខ្លាំងលើស្រទាប់មហាជនទូទៅ ។

លើសពីនេះទៀតតាមរយ:បទ“Time to Rise “កាលនោះក៏បំបែកកំណត់ត្រាក្នុងរយៈពេលត្រឹម តែ២២ម៉ោងនិង៥៥នាទីមានអ្នកចូលទស្សនា១ លានដងឯណោះ។ តួយ៉ាងបើសង្កេតមកដល់ពេលនេះ MV នៃបទ«Time to Rise» ក៏នៅ តែដក់ជាប់ក្នុងបេះដូងមហាជនទាំងក្មេង-ចាស់ ព្រោះបទនេះបានបង្ហាញនូវស្នាដៃរួមបញ្ជូលគ្នារវាងតន្ត្រីស ម័យនិងបុរាណដោយមានទាំងចាប៉ីដងវែងទៀតផង។

ដោយឡែកនៅ ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២១ ក៏ស្រាប់តែផលិតកម្ម បារមី បានបង្ហោះសារធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីដោយសារតែMV «Time to Rise» របស់ វណ្ណដា និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ «Best Vid eos of 2021» ដែលជ្រើសរើសដោយ LiFT ED Asia។
នៅ លើទំព័រផេកផ្លូវការរបស់ផលិតកម្មបារមីបានអបអរសាទរ Vann Da – វណ្ណដា និងលោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងវីដេអូច ម្រៀង”Time To Rise”ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia។ អរគុណធំៗទៅ កាន់ហ្វេនទាំងអស់ សម្រាប់ការទស្សនា៨០លានដង។

បទចម្រៀងនេះដែរ បានបង្កត់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ផ្ញើរសារដាស់តឿនស្មារតីអប់រំដល់កូនខ្មែរគ្រប់រូប ខណ:ក៏មានការច្របាច់បញ្ចូលគ្នា ដោយលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរយ៉ាងសម្បូរបែប ព្រមទាំងរូបភាពត្រជាក់ភ្នែកជាច្រើន។ អ្វីដែលពិសេសនោះថែមទាំងមានវត្តមានព្រឹទ្ធិចារ្យចាប៉ីដងវែងលោកតា គង់ ណៃទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ