ព័ត៌មានជាតិ
ត្រីទឹកសាប ៣ ប្រភេទ មានតែនៅខេត្តស្ទឹងត្រែង ជាត្រីងាយរងគ្រោះ និងជិតផុតពូជ
ត្រីទឹកសាប ៣ ប្រភេទ ជាប្រភេទត្រីកម្រមាននៅ ខេត្តស្ទឹងត្រែង ត្រូវបានប្រជានេសាទថា មានការថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ អាចនឹងឈានទៅរកការផុតពូជ ប្រសិនបើមន្ត្រីជំនាញ មិនបានទប់ស្កាត់ទាន់ពេលវេលា។

ត្រីទឹកសាបទាំងបីប្រភេទ មានតែនៅខេត្តស្ទឹងត្រែង រួមមាន ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះជាប្រភេទត្រីកម្រ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។
លោក ណុច សុផល ជាអ្នកនេសាទបាននិយាយថា នៅរដូវធ្លាក់ខ្យល់លំហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយលោកបានធ្វើការនេសាទជាលក្ខណៈគ្រួសារ ទៅតាមជំនាញជលផលបានកំណត់ តែឆ្នាំនេះត្រីទាំងបីប្រភេទនេះមានការថយចុះច្រើនជាងឆ្នាំកន្លងទៅ ពីមួយឆ្នាំទៅ មួយឆ្នាំមានការថយចុះរហូត។

លោកសុផលបានបន្តទៀតថា មិនថាទាំងត្រីបីប្រភេទនោះទេ ប្រភេទត្រីផ្សេងទៀតក៏មានការថយចុះដែរ តែវានៅសម្បូរជាងត្រីទាំងបីប្រភេទនេះ ហើយមានតម្លៃទាបជាងត្រីប៉ាសេអ៊ីប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ បើត្រីធម្មតាមានតម្លៃត្រឹមតែ ២៥ ០០០ រៀល ទៅ ៥០ ០០០ រៀលក្នុងមួគីឡូ។
រីឯត្រីដ៏កម្រទាំងបីប្រភេទនេះវិញ មានតម្លៃខ្ពស់កប់ពពក ដែលអ្នកគ្មានធនធានមិនអាចស្គាល់រសជាតិត្រីនេះបានឡើយ។
លោកស្រី ស៊ី នួនជាអ្នកលក់ត្រីតាមបណ្ដាញសង្គមហ្វេសប៊ុក បាននិយាយថា ប្រភេទត្រីប៉ាសេអ៊ីប៉ាវ៉ាមិនសូវមានលក់នៅលើទីផ្សារនោះទេ ព្រោះវាមានតម្លៃខ្ពស់ ត្រូវបានគេប្រមូលទិញបានតិចតួចលក់តាមប្រព័ន្ធអនឡាញ ផ្ញើទៅតាមបណ្ដាលរាជធានីខេត្តនានាតាមតម្រូវការអ្នកបញ្ជាទិញ។

លោកស្រីបន្តថា ប្រភេទត្រីប៉ាសេអ៊ីចាប់ពី ១ គីឡូដល់ ១ គីឡូកន្លះមានតម្លៃ ២០ម៉ឺនរៀល ចាប់ពី១គីឡូកន្លះដល់ពីរគីឡូតម្លៃ ២៥ ម៉ឺនរៀល ចាប់ពី២គីឡូកន្លះដ តម្លៃ ៣០ ម៉ឺនរៀលក្នុងមួយគីឡូ។
ចំណែកត្រីប៉ាវ៉ាមុខពីរវិញ ចាប់ពីមួយគីឡូ ដល់មួយគីឡូកន្លះតម្លៃ ១២ច ម៉ឺនរៀលចាប់មួយគីឡូកន្លះដល់ពីរគីឡូ ២០ ម៉ឺនរៀល និងចាប់ពី ២ គីឡូដល់ ២ គីឡូកន្លះតម្លៃ ២៥ ម៉ឺនរៀល។ រីឯត្រីប៉ាវ៉ាមុខមួយវិញចាប់១ គីឡូដល់១គីឡូកន្លះ ៨០ ០០០ រៀលចាប់ពី ១ គីឡូ កន្លះដល់២ គីឡូ ១២០ ០០០ រៀលចាប់ពីរ២ គីឡូដល់ ២ គីឡូកន្លះ ១៨០ ០០០ រៀលក្នុងមួយគីឡូក្រាម។

ត្រីកម្រទាំងបីប្រភេទនេះត្រូវបានអ្នកនេសាទនិយាយថា មានពីររដូវ មួយមាននៅរដូវ ភ្លៀង ធ្លាក់ ដំបូង និងរដូវលម្ហើយចាប់ពីខែវិច្ឆិកាដល់ខែមករា ពពួកត្រីទាំងនេះវារស់ នៅ អន្លង់ជ្រៅ ៗតាមដងទន្លេមេគង្គលើសុទ្ធសឹងជាត្រីមេពូជធំៗ ពេលដល់រដូវវាចុះមកតាមដងទន្លេផ្នែកខាងក្រោមត្រូវបាន អ្នកនេសាទរកជាលក្ខណៈគ្រួសារតាមជំនាញជលផលកំណត់តែ អ្នកនេសាទមួយចំនួនទៀតមិនគោរពតាមច្បាប់ជលផលដោយប្រើឧបករណ៍នេសាទខុសច្បាប់ទើបធ្វើឲ្យត្រីដ៏កម្រនេះមានការថយចុះជារៀងរាល់ឆ្នាំ។

ទាក់ទងនឹងករណីខាងលើនេះលោក សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា មានកត្តាពីរដែលធ្វើឱ្យធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់នៅ តាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។
លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ឯកតាទីពីនោះ ក៏អាចមកពីកត្តាធម្មជាតិដែរទីមួយមានទំនប់វារីអគ្គិសនីនៅផ្នែកខាងលើប្រទេសឡាវ ធ្វើឱ្យទឹកខាងក្រោមមានទំហំតូចហើយម្យ៉ាងទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកទន្លេឡើងចូលអូរបានបន្តិចហើយក៏ស្រក់ទៅវិញធ្វើឲ្យត្រីពងកូនមិនទាន់រអាក់រអួលក៏អាចមានការថយចុះដែរ៕
អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?