Connect with us

សន្តិសុខសង្គម

រៀនបើកបររថយន្តដឹកដីខុសបច្ចេកទេសធ្លាក់ចូលត្រពាំងទឹកលិចបាត់បង្កការភ្ញាក់ផ្អើល

បានផុស

នៅ

 ខេត្តស្វាយរៀង៖ ហេតុការណ៍មួយបង្កឲ្យមានភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាំគ្នាចោមរោមមើលរថយន្តដឹកដីមួយគ្រឿង ធ្លាក់ចូលត្រពាំងទឹក នៅរសៀលថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កឡើងដោយបុរសម្នាក់ឈ្មោះ សូ ស៊ុត ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរៀនបើករថយន្តដឹកដីប្រភេទ ១តោនកន្លះ ពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលមានត្រពាំង(ឈ្មោះត្រពាំងស្លា) ក៏ជាន់ហ្វ្រាំងរថយន្តមិនស៊ី បណ្តាលឲ្យរថយន្តរអិលធ្លាក់ចូលក្នុងត្រពាំងទឹកលិចបាត់ស្រមោល។ 

ហេតុការណ៍នេះ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ ពោលគឺខូចខាតតែរថយន្ត ប៉ុណ្ណោះ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានហៅ ឡានអេសកាវ៉ាទ័រ មកទាញយករថយន្តពីក្នុងត្រពាំង ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
យឹម តាស្រង់
ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ក្រុងបាងកក
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម