ព័ត៌មានជាតិ
ទ័ពជំនាន់ក្រោយ ត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង និងប្រែក្លាយអង្គភាពទ័ពជាមជ្ឈមណ្ឌលផលិតធនធានមនុស្ស
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតទ័ពបានមកដល់បច្ចុប្បន្ននេះ យោធិនរៀមច្បងបានលះបង់ និងបង្ហូរឈាមស្រស់សាច់ស្រស់ច្រើនណាស់។ ដូច្នេះទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង ពិសេសការពារសន្តិភាព និងរួមគ្នាប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឈមណ្ឌលផលិតធនធានមនុស្សដ៏មានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងពិធីប្រកាសបង្កើតផ្នែកសិករងក្រុងបូកគោ តែងតាំងផ្លាស់ប្តូរមុខដំណែង បំពាក់ឋានន្តរសក្ដិ និងបញ្ចូលក្របខ័ណ្ឌពលទាហ៊ាន នៅតំបន់ប្រតិបត្តិការសិករងខេត្តកំពត កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា កងទ័ពត្រូវរក្សា ស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់លក្ខន្តិកទូទៅ បទវិន័យទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗ និងរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កងទ័ពត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំលើការអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចថ្មីរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ អធិបតេយ្យភាព និងបរណភាពទឹកដី ពិសេសសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីយកមកជូនជាតិមាតុភូមិ ហើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា៥០០ឆ្នាំមុនមិនធ្លាប់មានសុខសន្តិភាពពេលផ្ទៃប្រទេសដូច្នេះទេ។



ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើដល់កងទ័ពជំនាន់ក្រោយត្រូវធ្វើយ៉ាងណា ថែរក្សការពារ និងពង្រឹងគុណតម្លៃនៃការលះបង់របស់យោធិនរៀមច្បងយើងឲ្យបាន ពិសេសអរគុណសន្តិភាព ស្រឡាញ់សន្តិភាព គាំទ្រ និងរក្សាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខទៀត។ ពិសេសកងទ័ពត្រូវខិតខំបង្កើតចំណេះ ជំនាញ គុណធម៌ គោរពវិន័យ គោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ និងមហាជនទូទៅដោយស្មោះស្ម័គ្រ ពោលគឺប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឈមណ្ឌលផលិតធនធានមនុស្សដែលមានសមត្ថភាព និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ