Connect with us

ព័ត៌មានជាតិ

មក​ស្គាល់កូនប្រុស​ស្រី​ទាំង ៧ នាក់ សម្តេច​​ពោធិសាល ជា ស៊ីម

បានផុស

នៅ

សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម គឺជា​អ្នក​នយោបាយ​ជើង​ចាស់ និង​ជា​ឥស្សរជន​កំពូល​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្តេច​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ ដែល​បាន​ចូលរួម​ចលនាតស៊ូ ដើម្បី​រំដោះ​ជាតិ​មាតុភូមិ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នាំ​មក​សុខ​សន្តិភាព​សម្រាប់​ប្រជាជាតិ​កម្ពុជា។ សម្តេច​បាន​ទទួល​មរណភាព​នៅ​ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយ​ជរាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជីវ​ប្រវត្តិ​បាន​បញ្ជាក់​ថា សម្តេច ជា ស៊ីម កើត​ចេញ​ពី​ត្រកូល​​កសិករ​ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង នៅ​​ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២។ ឪពុក​របស់​លោក​មាន​ឈ្មោះ ជា សៅ ហើយ​ម្ដាយ​ឈ្មោះ ប៉ែន ណាវ ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។

សម្តេច​ពោធិសាល ជា ស៊ីម ជា​កូន​ទី​បី​​ក្នុង​ចំណោម​បង​ប្អូន ៥ នាក់។ កូន​បង​គេ​បង្អស់​ជា​កូន​ប្រុស​មានឈ្មោះ ជា សន កូន​ទី​ពីរ ជា នូ ជា​កូនស្រី កូន​ទី​បី ជា ស៊ីម កូន​ទី​បួន ឈ្មោះ ជា ផន ជា​កូនប្រុស និង កូនប្រុស​ពៅ​ ឈ្មោះ ជា ផុន។

នៅ​ ក្នុង​ឆ្នាំ ១៩៥៥ លោក​បាន​រៀបការ​ជាមួយ​លោក​ជំទាវ​ ញ៉ែម សឿន។ ​ទាំង​ពីរ​រស់នៅ​ ជាមួយគ្នា​បង្កើត​បាន​កូន​ប្រុស​ស្រី ៧​នាក់ ក្នុង​នោះ​កូនប្រុស​៤​នាក់ និង​កូនស្រី​៣​នាក់ ។ កូនច្បង​ឈ្មោះ ជា សាក ភេទ​ប្រុស កូន​ទី​ពីរ ឈ្មោះ ជា សំអាត ភេទ​ស្រី កូន​ទី​បី ឈ្មោះ ជា សំ​អេង ភេទ​ស្រី កូន​ទី​បួន​ឈ្មោះ ជា ប៉ិន ភេទ​ស្រី កូន​ទី​ប្រាំ​ឈ្មោះ ជា ធា ភេទ​ប្រុស កូន​ទី​ប្រាំមួយ​ឈ្មោះ ជា ថា ភេទ​ប្រុស និង​កូន​ទី​ប្រាំពីរ​ឈ្មោះ ជា សុមេ​ធី ភេទ​ប្រុស។

ឯកឧត្តម ជា សុមេធី កូនប្រុស​ពៅ​ សម្តេច​ពោធិសាលជា ស៊ីម បច្ចប្បន្ន​ជា​អភិបាល​ខេត្តព្រៃវែង

ក្នុង​ចំណោម​កូន​ប្រុស​ស្រី​ទាំង ០៧ នាក់ កូន​ប្រុស​ពៅ ​របស់​សម្តេច​គឺ ឯកឧត្តម ជា សុមេធី បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រៃវែង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម