ព័ត៌មានជាតិ
មិត្តភ័ក្ក ៣ នាក់ ស្នាក់នៅជាមួយគ្នា ម្តុំវត្តសន្សំកុសល្យ តេស្តឆ្លងកូវីដទាំង ៣ នាក់
យុវជនម្នាក់ឈ្មោះ ញិល សុខកូឡា ធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រសួងសុខាភិបាលប្រកាសឆ្លងវិរុសកូវីដ ១៩ នៅថ្ងៃ ០៣ ធ្នូ ២០២០។ ក្រោយមកប៉ុន្មានថ្ងៃ មិត្តភ័ក្ករបស់គេពីរនាក់ទៀត ដែលស្នាក់នៅជាមួយគ្នាក៏បានឆ្លងជាបន្តបន្ទាប់។

មិត្តភ័ក្កម្នាក់ឈ្មោះសាយ សៅលាង អាយុ ២១ ឆ្នាំ តេស្តឃើញមានវិរុសកូវីដ ១៩ នៅថ្ងៃ ០៥ ធ្នូ ២០២០។ យុវជនរូបនេះ ស្នាក់នៅជាមួយឈ្មោះ ញិល សុខកូឡា នៅម្តុំវត្តសន្សំកុសល្យ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ក្រោយមកមួយថ្ងៃ នៅថ្ងៃ ០៦ ធ្នូ ២០២០ មិត្តភ័ក្កម្នាក់ទៀតឈ្មោះ អ៉ី តារា ដែលធ្លាប់ស្នាក់នៅជាមួយយុវជន ញិល សុខកូឡា ក៏តេស្តឆ្លងកូវីដ ១៩ ដែរ។
បច្ចុប្បន្នអ្នកទាំង ៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គិតមកដល់ព្រឹក ថ្ងៃទី ៧ ធ្នូ ២០២០ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីអ្នកឆ្លងកូវីដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កើនដល់ចំនួន ៣២ នាក់ ។ ក្នុងចំណោមសង្កាត់ទាំង ១២ មានសង្កាត់ចំនួន ៣ ដែលរកឃើញមានចំនួនអ្នកឆ្លងច្រើនជាងគេ។ ក្នុងនោះមានសង្កាត់និរោធ មាន ០៨ ករណី សង្កាត់វាលស្បូវ មាន ០៥ ករណី និងសង្កាត់ចាក់អង្រែក្រោមមាន ០៦ ករណី៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង