ព័ត៌មានជាតិ
សៀមរាបទទួលបានជើងហោះហើរ២ខ្សែចូលនៅថ្ងៃទី ១៧ ខែធ្នូ
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ បានលើកឡើងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ មានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងឡាយម៉ីអែរឡាញ នឹងដឹកភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្តនៅខេត្តសៀមរាបប្រមាណ ៦០០០នាក់ ជារៀងរាល់សប្តាហ៍។
លោកថ្លែងដូច្នេះថា «ថ្ងៃចុងសប្តាហ៍មានភ្ញៀវច្រើន ដែលភាគច្រើនជាភ្ញៀវជាតិ ចំណែកភ្ញៀវអន្តរជាតិ មានតែទេសចរណ៍ផ្ទៃក្នុងទេ(ជនអន្តរជាតិនៅក្នុងប្រទេស) ព្រោះមិនទាន់មានការហោះហើរច្រើន»។

លោក ង៉ូវ សេងកាក់ បានសង្កត់ធ្ងន់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០ភាគរយ ទៅ ៩០ភាគរយ។ ចំណែកការហោះហើរគឺពុំមាននោះទេ។ ប៉ុន្តបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ បានដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យបានល្អប្រសើរនាពេលឆាប់ៗនេះ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០។ ទោះយ៉ាងណា វិស័យនេះ កំពុងមានសន្ទុះកើនឡើងវិញជាបណ្តើរៗ នៅចុងឆ្នាំ ២០២១នេះ បន្ទាប់កម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ៕ ទួន សុផល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ