ព័ត៌មានជាតិ
សម្ដេច ស ខេង ឲ្យត្រួតពិនិត្យករណី នគរបាលខ្លះឡើងសក្ដិ ១ឆ្នាំម្ដង ខណៈខ្លះទៀត ៥ឆ្នាំមិនទាន់ឡើង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេចបានឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ករណីមន្ត្រីនគរបាលខ្លះឡើងឋានន្តរសក្ដិ ១ឆ្នាំម្ដង ខណៈដែលមន្ត្រីនគរបាលខ្លះទៀត ៤ ទៅ៥ឆ្នាំហើយ មិនទាន់បានឡើងឋានន្តរសក្ដិម្ដងផង។
ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១០ ខែធ្នូនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា កាល ពីពេលថ្មីៗនេះ សម្ដេចបានអញ្ជើញចុះត្រួតពិនិត្យការងារ និងការវិវត្តន៍ថ្មីៗ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយសម្ដេចថានឹងខិតខំថែមទៀត ដើម្បីឲ្យស្ថាប័នបណ្ដុះបណ្ដាលនគរបាលមួយនេះ ក្លាយជាស្ថាប័នកម្រិតស្ដង់ដារអន្តរ ជាតិ។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីក្លាយខ្លួនជានគរបាល ត្រូវតែរៀនសូត្រពីវិជ្ជាជីវៈនគរបាល ហើយបើមិនរៀន មិនមែនជានគរបាលនោះទេ។ ដូច្នេះត្រូវតែរៀន។ តាមសម្ដេចក្រឡាហោម ស ខេង ការផ្ទេរក្របខណ្ឌមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងស្ថាប័នកងកម្លាំងនគរបាល មិនមែនជាចេះតែបាននោះទេ ពោលគឺផ្ទេរបាន តែត្រូវចូលទៅរៀនសូត្រវិជ្ជាជីវៈនគរបាលសិន។
«ប៉ូលីសវាខុសពីប្រជាពលរដ្ឋ ត្រង់ថាវាមានសិទ្ធិកាន់កាំភ្លើង មានសិទ្ធិពាក់ឯកសណ្ឋានអញ្ចឹងណា៎! អញ្ចឹងវាត្រូវតែដឹង អំពីចំណេះវិជ្ជា ជំនាញប៉ូលីសហ្នឹង ត្រូវទៅរៀន អត់រៀនម៉េចកើត»។ នេះជាការបញ្ជាក់បន្ថែមពីសម្ដេចក្រឡាហោម ស ខេង។
ជាមួយគ្នានេះសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហើបដែរថា សម្ដេចបានឲ្យមន្ត្រីជំនាញត្រួតពិនិត្យ មន្ត្រីនគរបាល ដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យ រហូតដល់អគ្គស្នងការរងនគរបាលជាតិ ថាតើនរណាខ្លះ បានរៀនសូត្រវិជ្ជាជីវៈនគរបាលត្រឹមត្រូវ និងនរណាខ្លះ ដែលមិនទាន់បានរៀនសូត្រ។ នៅពេលរកឃើញថា មន្ត្រីនគរបាលរូបណា មិនទាន់បានរៀនសូត្រ គឺត្រូវរៀបចំឲ្យទៅរៀនសូត្រតែម្ដង។
ចំណែកឯបញ្ហាឋានន្តរសក្ដិ មន្ត្រីនគរបាលវិញ សម្ដេចក្រឡាហោម ស ខេង កំពុងឲ្យមន្ត្រីជំនាញធ្វើសវនកម្ម (Audit) ដោយសម្ដេចលើកឡើងថា មន្ត្រីនគរបាលខ្លះ ១ឆ្នាំឡើងឋានន្តរសក្ដិម្ដង រីឯខ្លះទៀត ៥ឆ្នាំហើយ មិនទាន់បានឡើងម្ដងឡើយ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ស័ក្តិក៏ដូចគ្នាដែរ កំពុងឲ្យធ្វើ Audit ស័ក្ដិ ឋានន្តរសក្ដិនគរបាល អ្នកខ្លះឡើង ១ឆ្នាំម្ដង តែអ្នកខ្លះ ៣ឆ្នាំ ៤ឆ្នាំ ៥ឆ្នាំ មិនទាន់ឡើងម្ដងទេ ចឹងវាមិនអយុត្តិធម៌បាត់ហើយ អយុត្តិធម៌ ចឹងត្រូវមើលឡើងវិញ ធ្វើ Auditទាំងអស់ សវនកម្មទាំងអស់ ហើយរកឃើញហើយ យើងចាត់ការ ដើម្បីដោះស្រាយ បើអញ្ចឹងវាអយុត្តិធម៌ ចំពោះបងប្អូននោះៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា