ព័ត៌មានជាតិ
មុនឆ្នាំ ២០២៣ ស្រុករមាសហែកទទួលបានអគារមន្ទីរពេទ្យទំនើបព្យាបាលជំងឺ
នៅ មុនឆ្នាំ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋស្រុកមាសហែកខេត្តស្វាយរៀង នឹងទទួលបានអគារមន្ទីរពេទ្យថ្មីស្រឡាងនិងទំនើបសម្រាប់ពិនិត្យពិគ្រោះនិងព្យាបាលជំងឺ ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅ ព្យាបាលនៅ មន្ទីរពេទ្យខេត្តទៀតឡើយ។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី១០ធ្នូនេះថា អគារមន្ទីរពេទ្យបង្អែករមាសហែកនេះមានទំហំ ១៨ម៉ែត្រX៦៣ម៉ែត្រ កម្ពស់២ជាន់ មានចំនួន៤០បន្ទប់ បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀ្ងង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក និងលោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង។


លោកបណ្ឌិត បានបន្តថា អគារមន្ទីរពេទ្យនេះគ្រោងបញ្ចប់ការសាងសង់រួចរាល់ នៅ មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣ ខាងមុខនេះ ដោយគ្រោងចំណាយថវិការសាងសង់ប្រមាណ១លាន២សែនដុល្លារអាមេរិក ដែលថវិកាទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជន និងក្រុមការងាររបស់រាជរដ្ឋាភិបាលប្រចាំខេត្តស្វាយរៀង ដោយមិនរាប់បញ្ចូលការបំពាក់សម្ភារនៅ ឡើយទេ។
លោកប្រធានមន្ទីរបានបន្តទៀតថា នេះជាលើកដំបូងហើយដែលស្រុករមាសហែក មានអគារមន្ទីរពេទ្យថ្មីស្រឡាងដែលនឹងមានបំពាក់នូវឧបករណ៍បរិក្ខាពេទ្យទំនើបទាន់សម័យសម្រាប់បម្រើដល់ការព្យាបាលជំងឺខណៈពីមុនពួកគាត់ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យខេត្តនៅឆ្ងាយ។


ការមានអគារមន្ទីរពេទ្យទំនើបនេះ វាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋស្រុករមាសហែក ដែលជាស្រុកមួយធំ មានប្រជាជនច្រើនងាយស្រួលក្នុងការទៅ ទទួលសេវាសុខាភិបាលនៅ ជិតផ្ទះលែងពិបាកធ្វើដំណើរទៅព្យាបាលនៅ មន្ទីរពេទ្យខេត្ត ដែលឆ្ងាយដូចកាលពីមុនទៀត។
លោក បណ្ឌិត កែរ រដ្ឋា បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តថែរក្សាសុខភាពឱ្យបានល្អ នៅ ក្នុងរដូវរងារនេះពិសេសមនុស្សមានវ័យចំណាស់និងកុមារ ដែលនឹងប្រឈមនឹងការឆ្លងជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ជាងនេះទៀតត្រូវបន្តអនុវត្តវិធានការសុខាភិបាល៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ