ព័ត៌មានជាតិ
កម្ពុជាកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ
កម្ពុជាកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ ដើម្បីឱ្យពួកគេបានចូលរៀនឡើវិញប្រកបដោយសុវត្តិភាព។
ថ្លែងក្នុងឱកាសទៅទទួលវ៉ាក់សាំងអាស្ត្រាហ្សេនេកានៅព្រឹកថ្ងៃទី១០ធ្នូនេះ នៅអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា «ខ្ញុំបានទទួលសារពីក្រុមហ៊ុនស៊ីណូវ៉ាក់មកថា បច្ចុប្បន្ននេះប្រជាជនចិនមានអាយុចាប់ពី៣ឆ្នាំឡើងទៅ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ។ ដូច្នេះបន្តិចទៀតប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវី១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាលធ្វើការពិចារណានិងសិក្សាឱ្យបានច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងនេះដល់កុមារតូចៗបានចូលរៀនទទួលបានសុខសុវត្តិភាព»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្រុមគោលដៅចំនួន៤ក្រុមទី១ក្រុមអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទី២ក្រុមមនុស្សដែលមានអាយុចាប់ពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ ទី៣ក្រុមមនុស្សមានអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងទី៤ក្រុមមនុស្សមានអាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំ។
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវី១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាលើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។ កុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៩៨,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២ នាក់និងកុមារអាយុ ០៥ឆ្នាំ មាន ៩៣,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៨៨,៧២% ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?