ព័ត៌មានជាតិ
ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និង “ឧត្តមភាពបរិស្ថាន” សម្រាប់សកម្មភាព និងគំនិតផ្តួចផ្តើមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ ដែលមានជីវភាពខ្វះខាតនៅកម្ពុជា
ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ដែលផ្តល់ប្រយោជន៍ដល់សហគមន៍កំពុងមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង ៥៥០ មកដល់បច្ចុប្បន្ន ដោយផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។


ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ដែលផ្តល់ប្រយោជន៍ដល់សហគមន៍កំពុងមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍(Naga World)គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនណាហ្គាខបលីមីធីត(NagaCorpLtd.)ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅទីក្រុងហុងកុងដែល មានលេខកូដ SEHK stockcode:3918 និងជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់ នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។
ត្រូវបានរៀបចំដោយ រាជបណ្ឌិតសភាស្រាវជ្រាវសហគ្រាសសង្គម(SERA)កម្មវិធីប្រគល់ពានរង្វាន់លើកទី ១២ នេះ បានរកឃើញក្រុមហ៊ុនចំនួន ៤១ ដែលបានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន៩ផ្សេងៗគ្នា។ SERAក៏បានប្រគល់ពានរង្វាន់ដល់អ្នកដឹកនាំចំនួន ៥៥ រូប ដែលមកពីស្ថាប័នផ្សេងៗគ្នាចំពោះការចូលរួមជួយដល់សង្គម និងជំនាញវិជ្ជាជីវៈរបស់ពួកគេផងដែរ។
ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន”។ ពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” ត្រូវបានផ្តល់ដល់ក្រុមហ៊ុនណាដែលមានសកម្មភាពធុរកិច្ចរឹងមាំឋិតថេរ និង ជួយដល់សង្គមជាតិ ដែលស្របទៅនឹងគោលការណ៍សង្គមចំនួន ៦ ចំណុច គឺការការពារបរិស្ថាន ការប្រឆាំងនឹងការរើសអើង ពលកម្មដែលគ្មានការបង្ខិតបង្ខំការផ្តល់ត្រឡប់ទៅឲ្យសហគមន៍ការប្រឆាំងអំពើពុករលួយ និងសុវត្ថិភាព និងគុណភាព។ ចំណែកឯ ពានរង្វាន់ “ឧត្តមភាពបរិស្ថាន” ផ្តល់ទៅឲ្យក្រុមហ៊ុនណាដែលធ្វើសមាហរណកម្មនៃសកម្មភាពបរិស្ថានទៅជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផ្តល់ប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួនទៅដល់សហគមន៍។
លោក សន តាន់ (Sean Tan) ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអញ្ជើញទៅទទួលពានរង្វាន់តំណាងឲ្យក្រុមហ៊ុន នៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុងកាលពីថ្ងៃទី ២២ ខែវិច្ឆិកាក្នុងឆ្នាំនេះ។ លោក Sean Tan បានឲ្យដឹងថា “យើងពិតជាដឹងគុណ និងសូមថ្លែងអំណរគុណចំពោះការផ្តល់ពានរង្វាន់ធំទាំងពីរនេះ ដែលទទួលស្គាល់សកម្មភាពសង្គម ដែលធ្វើឡើងដោយបុគ្គលិកស្ម័គ្រចិត្តនៃផ្នែកការងារសង្គមរបស់យើងចាប់តាំងពីឆ្នាំ ២០១៤”។
លោកក៏បានបន្ថែមផងដែរថា “ប្រជាពលរដ្ឋ និងយុវជនជាង ៤២០.០០០ នាក់ក្នុងប្រទេសកម្ពុជាបានទទួលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់យើង ខណៈបុគ្គលិកណាហ្គាវើលដ៍ជាង ៤.៤០០ នាក់ បានស្ម័គ្រចិត្ត និងចំណាយពេលសរុប ២៦.៨១២ ម៉ោងដើម្បីចុះជួយនៅតាមសហគមន៍។ ពាក្យស្លោករបស់យើង គឺ “យើងបម្រើកម្ពុជា” ហើយយើងតែងតែទុកវាក្នុងចិត្ត និងបេះដូងរបស់យើងជានិច្ច។ រាល់គម្រោងក្នុងពេលអនាគតរបស់យើង នឹងជួយលើកកម្ពស់សង្គមកម្ពុជា និងបំពេញចន្លោះដែលខ្វះខាត”៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ