ព័ត៌មានជាតិ
ថ្ងៃនេះនៅបេនឡានច្បារអំពៅចាប់ផ្តើមមានសក្មភាពអ៊ូអរជាងសប្តាហ៍បន្តិច
ទិដ្ឋភាពក្នុងបេនឡានផ្សារច្បារអំពៅនាថ្ងៃទី៧ ខែធ្នូគឺមានរថយន្តដឹកអីវ៉ាន់ចេញទៅតាមបណ្តាខេត្តនឹងរថយន្តតាក់ដឹកអ្នកដំណើរមានសភាពអ៊ូអរវិញហើយខុសផ្លែកពីប៉ុន្មានថ្ងៃមុន។ ប៉ុន្មានមុនស្ងប់ស្ងាត់ដោយសារមានការឆ្លងរីករាលដាននៃកូវីដ១៩ ខ្លាំងនៅតំបន់នោះ។
យោងតាមប្រសាសន៍លោក ឡោ សុផល ដែលប្រចាំការនៅបេនឡានច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃនេះមានសភាពអ៊ូអរវិញហើយ ដោយក្នុងមានរថយន្តដឹកជញ្ជូនអីវ៉ាន់ចេញពីផ្សារច្បារអំពៅឆ្ពោះទៅតាមបណ្តាខេត្ត បានមកដឹកជញ្ជូនវិញហើយ។ទន្ទឹមនឹងនោះរថយន្តតាក់សុីដឹកអ្នកដំណើរក៏បានចូលមកដឹកផងដែរ។
លោក ឡោ សុផល បានបញ្ជាក់ដែរថា រាល់អ្នកដំណើរក៏ដូចជាមន្ត្រីប្រចាំការនិងអ្នកចេញចូលក្នុងបេនគឺលោកតម្រូវឲ្យពាក់ម៉ាស់គ្រប់ៗគ្នាហើយចំពោះពុំបានពាក់ម៉ាស់គឹមន្ត្រីប្រចាំនៅបេនឡានបានផ្តល់ជូនដើម្បីឲ្យពាក់នៅចំពោះមុខដែលសកម្មភាពនេះក្នុងបំណងចូលរួមថែរក្សាអនាម័យរៀងៗខ្លួនដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចួលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩គឺធ្វើបែបនេះជារៀងរាល់ថ្ងៃពុំមែនអនុវត្តន៍តែមួយចំអឹនកំពិសនោះទេ។
លោក សុផល បានបញ្ជាក់ទៀតថា ទាំងរូបលោកក៏ដូចជាប្រជាពលរដ្ឋបានធ្វើការតាមដានសភាពការវិវត្តនូវជំងឺកូវិដ តាមហ្វេសប៊ុករបស់ សម្តេចតេជោ សែន គឺទឹកមុខរបស់សម្តេច ពោពេញទៅដោយភាពព្រួយបារម្មណ៍ខ្លាចជំងឺនេះឆ្លងរាលដាលដល់ប្រជាពលរដ្ឋកម្ពុជាយើងខ្លាំងណាស់។ដើម្បីជាការតបស្នងសងគុណដល់សម្តេច គឺប្រជាពលរដ្ឋគ្រប់រូបត្រូវនាំគ្នា គោរពនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា គឺសម្តេចតេជោ ច្បាស់ជាពេញចិត្តខ្លាំងណាស់។
គួរបញ្ជាក់ថាចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាថ្ងៃទី២៨ខែវិច្ឆិកា ហើយក្នុងនោះមានប្រជាពលរដ្ឋរស់នៅសង្កាត់និរោធខណ្ឌច្បារអំពៅមានផ្ទុកជំងឺនេះគឺធ្វើឲ្យមហាជនមានការភ័យខ្លាចឆ្លងរាលដាលដោយប្រជាពលរដ្ឋភាគច្រើនលោកមិនចេញពីផ្ទះព្រោះខ្លាចចម្លងនេះដល់ក្រុមគ្រួសារពួកគេ។ក្នុងនោះទីតាំងច្បារអំពៅត្រូវបានស្ងប់ស្ងាត់រួមទាំងបេនឡានច្បារដែលមានទីតាំងជាប់គល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
នរា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ