ព័ត៌មានជាតិ
រថយន្តហួសសុពលភាពឆៀក នៅខេត្តកោះកុងជាច្រើនគ្រឿង កំពុងសម្រុកទៅទទួលសេវាឆៀក
ថ្ងៃទី ១០ ខែធ្នូនេះ ជាថ្ងៃចុងក្រោយ សម្រាប់ការផ្តល់សេវាឆៀកយានយន្តជូនប្រជាពលរដ្ឋ នៅខេត្តកោះកុង គេសង្កេតឃើញថា មានក្រុមម្ចាស់យានយន្ត ដែលហួសសុពលភាពឆៀក កំពុងសម្រុកមកទទួលសេវា។
រថយន្តតូច-ធំ បានចតបន្តកន្ទុយគ្នាយ៉ាងវែង ចាប់ពីទីតាំងឆៀកកំពង់ផែក្រុងខេមរភូមិន្ទ រហូតដល់មុខអគាររដ្ឋបាលខេត្តកោះកុង ដើម្បីត្រៀមរង់ចាំទទួលសេវាឆៀក គ្រាទិដ្ឋភាពបែបនេះ ពុំមិនដែលឃើញពីមុនមកសោះឡើយ។
លោក សុន រ៉ា ប្រធានក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចល័តក្រុមហ៊ុន HK បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃនេះ បរិមាណចំនួនយានយន្ត ដែលមកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មានច្រើនហួសពីការប៉ាន់ស្មាន បើធៀបនឹងឆ្នាំទៅ។
លោក សុន រ៉ា បានសង្កត់ធ្ងន់ថា មូលហេតុដែលនាំឲ្យមាន ម្ចាស់រថយន្តសម្រុកមកទទួលសេវាយ៉ាងដូច្នេះ គឺព្រោះតែការខកខានមកផ្តល់សេវាចល័តជាងកន្លះឆ្នាំ ហើយអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាលខ្លាំង ក្នុងខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេសកម្ពុជា ទើបធ្វើឲ្យរថយន្តទាំងនោះ ហួសសុពលភាពឆៀក ពុំបានទទួលសេវាទាន់ពេលវេលា។
ទន្ទឹមនោះ ក្រុមហ៊ុនឆៀកចល័តមួយនេះ បានខិតខំផ្តល់សេវាយ៉ាងខ្លាំង ត្បិតដល់ម៉ោងសម្រាកក៏ដោយ ក៏បន្តធ្វើរហូតដល់យប់ម៉ោង ១០យប់។ ករណីការផ្តល់សេវាពុំបាន ពេញលេញដូចពេលមុនៗលោកសុំអធ្យាស្រ័យពីម្ចាស់យានយន្តផង។ ក្រុមហ៊ុន HK ៤ថ្ងៃនេះមក យានយន្តធំតូចជាង ៤០០គ្រឿង ហើយបានបំពេញការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត។
លោក យ៉ុង រិទ្ធិ ម្ចាស់រថយន្តដឹកជញ្ចូន និងយុវជន ប៊ុត សីហា ម្ចាស់រថយន្តប្រភេទទេសចរណ៍ នៅខេត្តកោះកុង បាននិយាយថា ពួកគាត់រង់ចាំ ២ថ្ងៃហើយ ទំរាំរថយន្តរបស់ខ្លួន មកដល់ទីតាំងឆៀកនេះ គ្រាមានរថយន្តជាច្រើនគ្រឿង ចតបន្តបន្ទាប់គ្នាមកទទួលសេវាឆៀក។
តំណាងពលរដ្ឋ ជាម្ចាស់យានយន្តដែលហួសសុពលភាពឆៀក យល់ស្របដែរថា ការមកទទួលសេវាលើកនេះ ខុសពីលើកមុនៗឆ្ងាយ ដោយមានរថយន្តហួសសុពលភាពជាច្រើន មកបំពេញកាតព្វកិច្ចតាមច្បាប់ខ្លាចរងការពិន័យជាថវិកា។ ការខកខានរបស់ពួកគាត់ ក៏មិនខុសពីម្ចាស់រថយន្តផ្សេងទៀតដែរ បញ្ហាកូវីដទើបមានការពន្យាពេលចុះមកផ្តល់សេវា។
លោកស្រី កង ភីរម្យ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានអរគុណចំពោះស្មារតីគោពរច្បាប់ របស់ប្រជាពលរដ្ឋម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានមកកាតព្វកិច្ច តាមច្បាប់កំណត់។
បើតាមលោកស្រី កង ភីរម្យ ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង គឺដំណើរការប្រក្រតីនោះទេ គ្មានបញ្ហាអ្វីឡើយ អ្វីដែលខ្វះខាតផ្តល់សេវាបានពេញលេញ ដោយសារការរីករាលដាលជំងឺកូវីដតែម្តង ទើបពន្យាពេល។ ចំពោះម្ចាស់រថយន្តខកខាន ពុំបានទទួលសេវាឆៀកនៅពេលនេះ គឺអាចរង់ចាំនៅចុងខែមករា ដើមឆ្នាំ ២០២២ខាងមុខ៕
អត្តបទ៖ សិរី វឌ្ឍនៈ







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ