ព័ត៌មានជាតិ
ទីក្រុងសៀមរាប រៀបចំព្រឹត្តិការណ៍ អបអរជាទីក្រុងវប្បធម៌អាស៊ាន
សៀមរាប៖ នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ទីក្រុងសៀមរាបបានរៀបចំបើកព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរជាទីក្រុងវប្បធម៌អាស៊ាន។
ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរនៃការដាក់បញ្ចូលក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានសម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។
លោកជំទាវបន្ដថា ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ ដ្បិតសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥។ ខេត្តដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលទសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាកម្សាន។
ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយវិស័យឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ក្នុងរយៈកាលកន្លងមក។
លោកស្រីបន្តថា ទាំងនេះគឺជាកត្តាមួយបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យមានសន្ទុះយ៉ាងលឿនទៅ មុខ។ បច្ចុប្បន្ននេះ វិបត្តិជំងឺឆ្លងជាសកលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសប្រតិបត្តិករនិងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺនេះ បានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត យ៉ាងច្រើនកុះករបែរជាមានភាពស្ងប់ស្ងាត់ទៅ វិញ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់