Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ស្នើឲ្យអាជ្ញាធរចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងកុំប្រើហិង្សាក្នុងពេលអនុវត្តតួនាទី

បានផុស

នៅ

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ  និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) នៅសាលាខេត្តកំពង់ចាម នាព្រឹកនៅថ្ងៃទី១០ ខែធ្នូ នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ចូលរួមលើកកម្ពស់សិទ្ធិមនុស្ស  ហើយកុំប្រើអំពើហិង្សាក្នុងពេលអនុវត្តតួនាទី និងភារកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមវិញ បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ថ្នាក់ដឹកនាំ  និងប្រជាពលរដ្ឋគ្រប់រូប (មិនថាបុរស ឬស្ត្រី) នោះឡើយ។ កិច្ចការទាំងនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព។

បើតាមលោក អ៊ុន ចាន់ដា ខេត្តកំពង់ចាមបាន និងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែលើកកម្ពស់ជាបណ្តើរៗតាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដូចជា ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត អគ្គីសនី និងទឹកស្អាតជាដើម។

ដោយឡែក លោក កែវ រ៉េមី វិញ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន ​ សែន ​ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ  និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ការរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម និងការបញ្ចប់សង្រ្គាមទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ គឺជាការធានានូវសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិជាមូលដ្ឋានសំខាន់បំផុតរបស់មនុស្សគ្រប់រូប។

លោក កែវ រ៉េមី បានអះអាងទៀតថា ស្ថានទូតបរទេសមួយចំនួនបានកោតសរសើរចំពោះវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលបានគិតគូរបានម៉ត់ចត់រហូតទទួលបានចំណាត់ថ្នាក់លេខ៣ក្នុង ពិភពលោក ជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម