ព័ត៌មានជាតិ
រយៈពេល១១ខែ រកចំណូលពីការលក់ស្លាកលេខពិសេសបាន ៦១ពាន់លានរៀល
ការទិញស្លាកលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួនមានការកើនឡើងទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ។ ជាក់ស្តែងក្នុងរយៈពេល ១១ ខែឆ្នាំ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជូនបានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៤,៨០២ លេខទទួលបានចំណូលថវិកាប្រមាណជាង ៣៤ ពាន់លានរៀលនិងលក់ផ្លាក លេខពិសេស រាជធានី-ខេត្តបាន ២៥,៣៦៤ លេខ ទទួលបានចំណូលថវិកាប្រមាណជាង ២៧ ពាន់លានរៀល។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានឲ្យដឹងនៅក្នុង កិច្ចប្រជុំនៅពាក់កណ្តាលសប្តាហ៍នេះ ដើម្បីពិនិត្យកែសម្រួលក៏ដូចជាផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងស្តីពីការគ្រប់ គ្រងការចុះបញ្ជីរថយន្តមុននឹងលើកយកទៅដាក់ជូនសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួងដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០២២ និងការពិនិត្យពិភាក្សាលើការរៀបចំអនុស្សរណៈយោគយល់រវាងក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងពាណិជ្ជកម្មស្តីពី ការតភ្ជាប់ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។
លោកស្រីប្រធានអង្គប្រជុំបានគូសបញ្ជាក់ថា និន្នាការនៃការទិញស្លាកលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួនពីសំណាក់បងប្អូនប្រជាពលរដ្ឋមានការកើនឡើងបើទោះបី ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ។ ជាក់ស្តែងក្នុងរយៈពេល១១ ខែ ឆ្នាំ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជូនបានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបាន ចំនួន ៤,៨០២ លេខទទួលបានចំណូលថវិកាប្រមាណជាង ៣៤ ពាន់លានរៀល និងលក់ស្លាកលេខពិសេសរាជធានី-ខេត្តបាន២៥,៣៦៤ លេខទទួលបានចំណូលថវិកា ប្រមាណជាង២៧ ពាន់លានរៀលក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។

លោកស្រីរដ្ឋលេខាធិការបានបន្តថា ក្រសួងបានប្តេជ្ញាបន្តធ្វើយ៉ាងណាជំរុញឱ្យការលក់លេខចុះបញ្ជីយានយន្តកាន់តែមានភាពល្អប្រសើរ និងកើនឡើងជាងមុនតាមរយៈ ការផ្សព្វផ្សាយនៅតាមបណ្ដាក្រុមហ៊ុនឯកជន និង បានស្នើផងដែរឱ្យក្រុមពាក់ព័ន្ធរបស់គណៈកម្មការអន្តរក្រសួងពិនិត្យនិងជួយណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទរបស់ ខ្លួនជាពិសេសមន្ត្រីឈានមុខដែលកំពុងបម្រើសេវាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់បំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់មាន តម្លាភាព ប្រសិទ្ធភាព ច្បាស់លាស់ ឆាប់រហ័សនិងគ្មានការចំណាយក្រៅផ្លូវការតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី៕
ដោយ ៖ ណារី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ