Connect with us

ព័ត៌មានជាតិ

អង្គការ FAO ផ្តល់ថវិកាជាង ២លានដុល្លារ​សម្រាប់ការងារអង្កេតកសិកម្ម​នៅកម្ពុជា

បានផុស

នៅ

អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) បានចុះកិច្ចព្រមព្រៀងផ្តល់ថវិកាបដិភាគ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ ២លាន ១៩ម៉ឺនដុល្លាអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រសួងផែនការនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃលើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs)។ លោករដ្ឋមន្ត្រីក្រសួងផែនការ  ក៏បានថ្លែងអំណរគុណដល់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ដែលបានផ្តួចផ្តើមឱ្យមានគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ អនុញ្ញាតឱ្យកម្ពុជាទទួលបានជាសមាជិកមួយផងដែរ។

លោក អែនតូនីញ៉ូ ស៉្យែវ៉ន (Mr.Antonio Schiavone) តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(FAO) បានលើកឡើងថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍដ៏ល្អជាមួយកម្ពុជា និងដោយមើលឃើញពីភាពកង្វះទិន្នន័យកសិកម្ម អង្គការ FAO បានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការងារ​រវាងក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេស នៃអង្គការFAO ខ្ញុំជឿជាក់ថា យើងនឹងទទួលបានទិន្នន័យកសិកម្មនៅកម្ពុជា មានគុណភាព ដែលអាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អប្រសើរជាក់មិនខាន។ លោកបានសង្កត់ធ្ងន់ថា អង្គការFAO រីករាយក្នុងការធ្វើសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ។ ទួន សុផល

ការចុះកិច្ចព្រមព្រៀងគ្នានាពេលនេះ សមភាគីអង្គការFAO បានផ្តល់ជំនួយជាថវិកាចំនួន ២ ១៩១ ៥៦៦ ដុល្លារអាមេរិក (មិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស)ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៣ ០០៦ ៤២៣ ដុល្លារអាមេរិក (ក្នុងនោះគិតជាសាច់ប្រាក់ចំនួន ១ ៨៣២ ១៥១ ដុល្លារអាមេរិក និងគិតជាវត្ថុសម្ភារ(In-kind) មានចំនួន ១ ៣៥៨ ១២៥ ដុល្លារអាមេរិក) ដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុបចំនួន ៥ ១៩៧ ៩៨៩ ដុល្លារអាមេរិក និងគម្រោងការងារត្រូវអនុវត្តចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

អង្គការ FAO ប្រចាំកម្ពុជា បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ជាមួយក្រសួងផែនការ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ, ជំនួយបច្ចេកទេស, ជំនួយសម្ភារៈ, ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យក្នុងសម័យបច្ចុប្បន្នក្នុងបរិបទនៃគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម