ព័ត៌មានជាតិ
បញ្ចប់យុទ្ធនាការផ្សព្វផ្សាយកម្មវិធី «គុណតម្លៃអូឡាំពិក» នៅខេត្តកែប
យុទ្ធនាការផ្សព្វផ្សាយកម្មវិធី «គុណតម្លៃអូឡាំពិក» ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រយៈពេល២ថ្ងៃនៅខេត្តកែបបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប បន្ទាប់ពីបើកយុទ្ធនា ការថ្ងៃទី១ កាលពីម្សិលមិញ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង (ខេត្តកែប)។

លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសប្រចាំវគ្គអប់រំគុណតម្លៃអូឡាំពិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរាយការណ៍ឲ្យដឹងតាមអនឡាញថា នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២១ ដែលជាថ្ងៃទី២ និងជាថ្ងៃបញ្ចប់នៃយុទ្ធនាការផ្សព្វផ្សាយកម្មវិធីគុណតម្លៃអូឡាំពិក ដែលបានរៀបចំធ្វើនៅវិទ្យាល័យប៊ុន រ៉ានី ចរិយាវង្ស ខេត្ត កែប លោកសង្កេត ឃើញថា សិស្សានុសិស្សបានចូលរួមរៀនសូត្រក៏ដូចជាចូលរួមសកម្មភាពលេងកីឡាមួយចំនួន។ ហើយសំខាន់នោះយើងបានផ្ដល់នូវប្រធានបទចំនួនពីរ គឺអប់រំចលនាអូឡាំពិក និងមួយទៀតផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបញ្ជាក់ថា ប្រធានបទសំខាន់ៗនៃកម្មវិធីនេះ ទី១គឺការធ្វើបទបង្ហាញលើការអប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២ គឺយុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម ប្រជាជនម្នាក់លេងកីឡាមួយមុខ ជៀសឆ្ងាយពីគ្រឿងញៀន យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាប្រវត្តិសាស្ត្រដំបូង។

លោកបានឲ្យដឹងទៀតថា ក្រោយបញ្ចប់ពីខេត្តកែបនេះទៅ ក្រុមការងារក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំនៅតាមសាលាដទៃទៀត ទៅតាមគម្រោងដែលបានគ្រោងរៀបចំកម្មវិធីនេះចំនួន៨លើក សម្រាប់ឆ្នាំ២០២១នេះ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ជាផែន ការយុទ្ធនាការបន្តបន្ទាប់ទៀត យើងគ្រោងរៀបចំទី១នៅរាជធានីភ្នំពេញ ទី២ ខេត្តកំពង់ស្ពឺ និងទី ៣ខេត្តកំពង់ធំ ដែលសរុបគឺយើងនៅសល់កម្មវិធីចំនួន ៦ លើកទៀត។ ដូច្នេះក្រោយពីបញ្ចប់នៅខេត្តកែបនេះ គឺយើងនឹងគ្រោងរៀបចំជាបន្តបន្ទាប់ទៀតនៅរាជធានី-ខេត្តទាំងបីខាងលើនេះ ដោយរួមសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ហៅថាCAMSOC ដើម្បីធ្វើការផ្សព្វ ផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាបន្តទៀត។

សូមបញ្ជាក់ថា កម្មវិធីគុណតម្លៃអូឡាំពិក នៅខេត្តកែបនេះ គឺមានការចូលរួមពីសិស្សានុសិស្សចំនួន ១០០នាក់ (ពីរវិទ្យាល័យ) ដោយសិស្សានុ សិស្សដែលចូលរួម បានផ្តល់នូវចំណាប់អារម្មណ៍របស់ខ្លួន បានបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលខ្លួនបានចូលរួមលេងកីឡា ព្រមទាំងទទួលបានចំណេះដឹងពីគោលដៅនៃយុទ្ធនាការ អប់រំគុណតម្លៃអូឡាំពិក ជាពិសេសគឺគោលដៅដ៏ចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជាជាប្រវត្តិសាស្ត្រដំបូងនោះ៕
ដោយ ៖ វិសិទ្ធ









-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?