ព័ត៌មានជាតិ
ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ជាង៨៤០០នាក់ និងស្លាប់ជាង៣០០នាក់
នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ជាង៨៤០០នាក់ ក្នុងនោះ ករណីជាសះស្បើយជាង៨០០នាក់ និងករណីស្លាប់ជាង ៣០០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់(UPR)កាលពីម្សិលមិញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/265264076_4577399662315975_634889750852556147_n-757x1024.jpg)
លោកអ៊ុន ចាន់ដា បានលើកឡើងថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨.៤៣៨នាក់ ក្នុងនោះករណីជាសះស្បើយចំនួន ៨.០៦៤នាក់អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៥៤នាក់ និងមានករណីស្លាប់ចំនួន ៣២០នាក់ ។ លោកអភិបាលខេត្ត បានបន្តថា ក្នុងចំណោមករណីស្លាប់ចំនួន ៣២០នាក់ ក្នុងនោះស្លាប់ដោយសារជំងឺកូវីដ ២១៣នាក់ និងស្លាប់ដោយបញ្ហាផ្សេងៗ ចំនួន ១០៧នាក់ ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានអះអាងថា រដ្ឋបាលខេត្តបានរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងបានចំនួន ៥៩០.០០៣នាក់ ស្មើនឹង ៨៤,៨០៨% នៃផែនការ ចំពោះកុមារ និងយុវវ័យអាយុ ១២ឆ្នាំដល់ ១៨ឆ្នាំ ចំនួន ១១០.៣៤០នាក់ ស្មើនឹង ៩៩,៩៥% នៃផែនការ, កុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ចំនួន ១២០.៦០៩ ស្មើនឹង ១០៨,២៥% នៃផែនការ និងកុមារអាយុ ៥ ឆ្នាំ ចំនួន ១២.៧៤៣នាក់ ស្មើនឹង ៧៤,៧៨% នៃផែនការ និង ការចាក់វ៉ាក់សាំងដូសទី ៣ ជាដូសជំរុញជូនដល់ប្រជាពលរដ្ឋបានចំនួន ៩៣.៨៣២នាក់ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/IMG_20211117_075314_058-2-1024x768-1.jpg)
យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាលដោយមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺនេះ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងច្រើនលើសលប់ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅប្រមាណជាង៨៨ភាគរយក្នុងចំណោមប្រជាជនសរុប១៦លាននាក់នៅទូទាំងប្រទេស។ ជាក់ស្តែងកាលពីថ្ងៃទី១០ធ្នូ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មីចំនួន១៥នាក់តាមម៉ាស៊ីនPCR ក្នុងនោះ ជាករណីឆ្លងសហគមន៍១៤ នាក់អ្នកដំណើរមកពីបរទេស១នាក់ជាសះស្បើយ១២ នាក់ និងស្លាប់៤ នាក់ ហើយមាន៣នាក់ មិនបានចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាល បានបន្តថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០៣២៧ នាក់ អ្នកជាសះស្បើយចំនួន១១៦៨០ នាក់និងអ្នកស្លាប់ចំនួន២៩៧៨នាក់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ។ ប៉ុន្តែ មិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀត កម្ពុជា បានឆ្លងក្នុងសហគមន៍ចំនួន៣លើកក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ