ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់ ចូលរួមបើកការប្រកួតកីឡាវាយកូនហ្គោល ដណ្ដើមពានរង្វាន់សៀមរាប
រដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍វាយកូនហ្គោល ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរចូលមកកម្ពុជា
ដែលរៀបចំដោយ រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍។
ការរៀបចំព្រឹត្តិការណ៍វាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅ លើទឹកដីសៀមរាប-អង្គរនេះ ក្រោមវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅ ភូគីត្រាខោនទ្រីក្លឹប(Phokeethra Country Club Angkor Golf Resort) ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះមានរយ:ពេល ២ថ្ងៃ ពីថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២១ ការប្រកួតបែងចែកជាពីរក្រុម ក្នុងការវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ក្នុងនោះក្រុមAមាន១៧ក្រុម មានកីឡាករ ៧៩នាក់ ហើយក្រុមនិមួយៗមានគ្នាពី០៤ ទៅ ០៧នាក់ ធ្វើការប្រកួតនៅ ទីលានវាយកូនគោល ភូគីត្រា ខោនទ្រីក្លីប ស្ថិតនៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប និង ក្រុមB មាន១៦ក្រុម មានកីឡាករ ៥២នាក់ ហើយក្រុមនិមួយៗមានគ្នាពី០៣ ទៅ ០៤នាក់ ធ្វើការប្រកួតនៅទីលានវាយកូនគោល អង្គរហ្គោលរីស៊ត ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយធ្វើការប្រកួត ទៅតាមរូបមន្តសនំ្សពិន្ទុ នៅ តាមឡូត៌និមួយៗ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ នៅ លើទឹកដីសៀមរាប-អង្គរ ធ្វើឡើងជាលើកដំបូងក្រោយពីយើងទាំងអស់គ្នា ត្រូវរងនូវផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឲ្យរាំងស្ទះលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ នៅ ខេត្តសៀមរាបនេះ។
អ្នកទេសចរជាតិ និងអន្តរជាតិមានការថយចុះជាលំដាប់ សេដ្ឋកិច្ច នៃវិស័យនានាក្នុងខេត្តក៏ធ្លាក់ចុះ តែដោយទទួលបានការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ការខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តនេះ បានផ្តល់នូវ វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ក្នុងខេត្តបានស្ទើរតែ១០០% បានបង្កឲ្យមានទំនុកចិត្ត និងឈានទៅបើកប្រទេសឡើងវិញ។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍វាយកូនគោលនេះ ជាឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាតំបន់ប្រាសាទជាថ្មីឡើងវិញ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានត្រៀមលក្ខណ: រួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ ព្រមទាំងអ្នកវិនិយោគទាំងជិតឆ្ងាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏យើងត្រូវតែរៀនរស់តាមបែបគន្លងថ្មី ជាមួយកូវីដ-១៩ ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩នេះផងដែរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ កីឡាវាយកូនគោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ថាជាសារដ៏មានសារ:សំខាន់មួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានដឹងថា ខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងៗទៀតនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ហើយក៏បានត្រៀមលក្ខណ:សម្បត្តិគ្រប់យ៉ាង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានរាប់ទាំងអ្នកទេសចរទាំងឡាយ ដែលមានបំណងចូលមកធ្វើជំនួញក្តី ចូលមកបែបទេសចរណ៍ក្តី ដោយសារតែក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានពង្រឹងការការពារសុវត្ថិភាពក៏ដូចជាទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ ទទួលបានលទ្ឋផលល្អ តាមរយ:ការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកផងដែរថា ព្រឹត្តិការណ៍កីឡាវាយកូនគោលនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលកំពុងខិតខំជម្រុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឲ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និង ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
សូមជូនដំណឹងផងដែរថា នៅក្នុងអំឡុងចាប់ពីថ្ងៃទី១០ ខែធ្នូនេះទៅដល់ដំណាច់ឆ្នាំ២០២១ ខេត្តសៀមរាប មានរៀបចំកម្មវិធីព្រឹត្តិការណ៍ជាច្រើន ដូចជាព្រឹត្តិការណ៍មហោស្រពសិល្ប:អន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ពិធីរំឭកគុណអង្គរ ទិវារត់ម៉ារ៉ាតុង កម្មវិធិជិះកង់ និងកម្មវិធីសម្តែងសិល្ប:ផ្សេងៗទៀតផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ