ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អំពាវនាវដល់អ្នកបើកបរយានយន្តធុនធ្ងន់ឲ្យទៅរៀនច្បាប់ចរាចរណ៍ និងដៃចង្កូត
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជួន បានអំពាវនាវដល់អ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ឲ្យចូលទៅរៀនច្បាប់ចរាចរណ៍ និងដៃចង្កូតនៅតាមសាលាបណ្តុះបណ្តាលជំនាញ ដើម្បីប្រឡងយកប័ណ្ណបើកបរឲ្យបានត្រឹមត្រូវតាមប្រភេទយាន សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកបើកបរយានយន្តធុនធ្ងន់ជិតពាក់កណ្តាលមិនមានប័ណ្ណបើកបរត្រឹមត្រូវទេ។
ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធំដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានមានប្រសាសន៍ថា បច្បុប្បន្ននេះ ជិតពាក់កណ្តាលនៃអ្នកបើកបរយានយន្តធុនធ្ងន់ ពុំទាន់មានប័ណ្ណបើកបរត្រឹមត្រូវទៅតាមប្រភេទដែលបានកំណត់នោះទេ ។
លោកបានបន្តថា ក្នុងចំណោមយានយន្តធុនធំដែលចុះបញ្ជីធ្វើចរាចរណ៍នៅលើដងផ្លូវចំនួន៣០ម៉ឺនគ្រឿង គឺមានអ្នកបើកបរមានប័ណ្ណត្រឹមត្រូវតាមប្រភេទយានតែ៥០ ទៅយក៦០ភាគរយប៉ុណ្ណោះ ពោល គឺ ចំនួនអ្នកបើកបរយានយន្តធុនធ្ងន់ប្រមាណជិតពាក់កណ្តាល កំពុងបើកបរយានយន្តធុនធ្ងន់នៅលើផ្លូវថ្នល់ ដោយមិនមានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយាន ដែលបានកំណត់ដូចជាប្រភេទ.គ ប្រភេទ.ឃ និងប្រភេទ.ង។
ចំណែក លោក អ៊ុក ស៊ីដន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធំ បានបញ្ជាក់ថា ចាប់តាំងពីមជ្ឈមណ្ឌលរបស់ខ្លួនបើកទទួលការបណ្តុះបណ្តាលលើជំនាញបើកបរយានយន្តធុនធំ កាលពីខែកុម្ភៈ ឆ្នាំ២០២១មក គឺមានពលរដ្ឋចូលរៀនទ្រឹស្តីច្បាប់ចរាចរណ៍ផ្លូវគោក និងដៃចង្កូតចំនួន១៤៨នាក់ ប៉ុន្តែក្នុងចំណោមនេះ គឺមានអ្នកដែលប្រឡងជាប់ទទួលបានបណ្ណបើកបរតែង៤១នាក់ប៉ុណ្ណោះ ដោយសារពួកគាត់ខ្សោយផ្នែកទ្រឹស្តីច្បាប់ចរាចរណ៍ផ្លូវគោក។
របាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូន បានបង្ហាញឲ្យដឹងថា គិតត្រឹមឆ្នាំ២០២០ យានយន្តធុនធ្ងន់ដែលបានចុះបញ្ជីមានជាង៣២ម៉ឺន៥ពាន់គ្រឿង។ រីឯ ប័ណ្ណបើកបរប្រភេទ គ.ឃ.ង ដែលត្រូវបានចេញឱ្យអ្នកបើកបរសម្រាប់យានយន្តប្រភេទនេះ មានជាង២១ម៉ឺន៨ពាន់ប័ណ្ណ។ លោក ឈួន វ៉ន់ បានបញ្ជាក់ថាក្រសួងសាធារណការបាន និងកំពុងជំរុញការត្រួតពិនិត្យសាលាបង្រៀនបើកបរទំាងអស់ ដើម្បីពង្រឹងសមត្ថភាពជំនាញទ្រឹស្តី និងដៃចង្កូតដល់សិស្សដែលកំពុងរៀនបើកបរយកបណ្ណប្រភេទយានយន្តធុនធំ ដោយក្នុងនោះ សាលាបង្រៀនចំនួន១៥ ក្នុងចំណោមជិត៤០សាលាបង្រៀន ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទមិនឱ្យធ្វើការបណ្តុះបណ្តាលទៀតនោះទេ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល