Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​មួយ​នៅ​ផ្សារ​ម៉ាក្រូ ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត​

បានផុស

នៅ

ស្ត្រីម្នាក់ជា​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន ​អ៊ីង ​ជូ​​ហ្គោ​ណា នៅ​ផ្សារ​ម៉ាក្រូ​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​រំលោភ​លើ​ទំនុក​ចិត្ត​​ យក​ប្រាក់​ក្រុមហ៊ុន​ចំនួន៩.២១៤,៨៧​ដុល្លារ​។​

ការឃាត់​ខ្លួន​ស្ត្រីខាងលើនេះ បានធ្វើឡើង​កាលពី​វេលា​ម៉ោង​១៨ និង​០០​នាទីថ្ងៃទី​០៤ខែធ្នូឆ្នាំ​២០២០ នៅចំណុច​ក្នុង​ក្រុមហ៊ុន អ៊ីង​ជូ​ហ្គោ​ណា ក្នុង​ផ្សារ​ម៉ាក្រូ ផ្លូវ​១០០៣ ភូមិ​បា​យ៉ា​ប​ សង្កាត់​ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ទូច បុព្វ​ត្តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​អ៊ីង​ជូ​ហ្គោ​ណា ក្នុង​ផ្សារ​ម៉ាក្រូ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ជនរងគ្រោះ​ឈ្មោះ Bouillot Gauhtier Jacques Marie ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ជប៉ុន មុខរបរ​ប្រធាន​ក្រុមហ៊ុន​អ៊ីង​ជូ​ហ្គោ​ណា​)​ផ្សារ​ម៉ាក្រូ ស្នាក់​ផ្ទះជួល​លេខ​១៧ ផ្លូវ​៣២២ សង្កាត់​បឹង​កេង កង​១ ខណ្ឌបឹងកេងកង កាន់​លិខិតឆ្លងដែន​លេខ​17FV24534 ។

ប្រភព​ពី​ដើម​ប​ណ្តឹ​ង​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា​៖ ស្ត្រី​ជា​ជនសង្ស័យ​បាន​យកលុយ​របស់​ក្រុមហ៊ុន ​អ៊ីង​ជូ​ហ្គោ​ណា​ ផ្សារ​ម៉ាក្រូ​ចំនួន៩.២១៤,៨៧​ដុល្លា​ ដោយគ្មាន​ការអនុញ្ញាតិ​ ទើប​គាត់​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

សម្ភារៈ​បាត់បង់លុយ​ដុល្លា​ចំនួន៩.២១៤,៨៧​ដុល្លា ។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និតិ​វិធី​ច្បាប់៕

អត្ថបទដោយ​ ៖ សុខុម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម