Connect with us

ព័ត៌មានជាតិ

វេទិកានិពន្ធនាយកសារព័ត៌មាន ថ្លែងអំណរគុណសម្ដេចតេជោ ដែលចាត់ទុកអ្នកសារព័ត៌មាន ជាក្រុម ត្រូវ​ទទួលបានការចាក់វ៉ាក់សាំង មុនគេ

បានផុស

នៅ

តាមរយៈសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ ​គឺនិពន្ធនាយកសារព័ត៌មាន តំណាងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានផងនោះ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកអ្នកសារព័ត៌មាន ជាក្រុមអាទិភាពមួយ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេ។

ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១នេះ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា​លើទី ១៨ ក្រោមប្រធានបទ «កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន» ដែលមានការចូលរួមពីនិពន្ធនាយកសារព័ត៌មាន តំណាងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានចំនួន ៦៨នាក់ មកពី ៤៦ស្ថាប័នសារព័ត៌មាន។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ ដែលបានអានដោយលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកអ្នកសារព័ត៌មាន ជាក្រុមអាទិភាពមួយ ដែលត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានចាត់ទុកថា ការទទួលបានការចាក់វ៉ាក់សាំងពេញលេញ រហូត​ដល់ដូសទី ៣ គឺជាអាវក្រោះយ៉ាងសំខាន់ ក្នុងការការពារអ្នកសារព័ត៌មានពីការឆ្លងជំងឺកូវីដ-១៩។ លើសពីនេះទៀត វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាថា មានសារៈសំខាន់ និងបានយកឱកាសនេះ ដើម្បីថ្លែងសារទៅកាន់អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម