ព័ត៌មានជាតិ
អគ្គកុងស៊ុលជប៉ុន ស្វែងយល់បន្ថែម នីតិវិធីភ្ញៀវទេសចរជប៉ុន ចូលខេត្តសៀមរាប
លោក ហ្គាវ៉ា ហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមពីវិធានការ និងនិតិវិធីសម្រាប់ភ្ញៀវទេសចរជនជាតិជប៉ុនចូលមកខេត្តសៀមរាប បន្ទាប់ពីប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ។

លោក ហ្គាវ៉ា ហ្គុជិ មានប្រសាសន៍នៅ ក្នុងជំនួបនាពេលថ្មីៗនេះថា គោលបំណងដែលលោកចូលជួបជាមួយលោកអភិបាលរងខេត្តសៀមរាបនាពេលនេះ ក្រៅ ពីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិកាលើគ្រប់វិស័យឱ្យកាន់តែមានសន្ទុះទៅ មុខជាបន្តទៀតនោះ គឺលោកចង់ស្វែងយល់អំពីវិធានការ និងនិតិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តសៀមរាប ក្នុងពេលបើកដំណើរការប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថយចុះជាបន្តបន្ទាប់។
លោក ហ្គាវ៉ា ហ្គុជិ បានលើកជាសំណួរសួរទៅ លោកអភិបាករងខេត្តថា សម្រាប់ភ្ញៀវទេសចរជនជាតិជប៉ុន ថាតើត្រូវមានកាតព្វកិច្ចដូចម្តេចខ្លះ ដូចជាមុនចូល និងក្រោយបញ្ចប់ទស្សនកិច្ចតាមរមណីយដ្ឋាននានានៅ កម្ពុជា ជាពិសេសពួកគាត់អាចយកសំណាកតេស្តកូវីដ-១៩នៅ ទីណា និង មានតម្លៃប៉ុន្មានសម្រាប់សេវាធ្វើវិភាគលើសំណាកនោះ?

ជាការឆ្លើយតប លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបើកប្រទេសដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ ដោយសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទាំងស្រុង ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ហើយបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ លេខ ៤៦២ សជណ.អគឧ ស្តីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីសក្តិ តែត្រូវអនុវត្តតាមការណែនាំ មួយចំនួនដូចជា៖ ពេលចូលមកកម្ពុជា អ្នកទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល ៧២ ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។
លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា អ្នកទេសចរអន្តរជាតិ និងអ្នកដំណើរ ត្រូវធ្វើតេស្តរហ័សកូវីដ១៩ (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅ តាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី ១៥ ទៅ ២០ នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅ ទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ ប៉ុន្តែពាក់ព័ន្ធនឹងតម្លៃប៉ុន្មានសម្រាប់សេវាធ្វើវិភាគលើសំណាកនោះ រដ្ឋបាលខេត្តនឹងជូនដំណឹងជាក់លាក់នៅ ពេលក្រោយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?