Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​រំលែក​ទុក្ខ​សព​អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌា ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​គ្រួសារ​សព ព្រមទាំង​កងទ័ព និង​ប្រជាជន​ឥណ្ឌា ចំពោះ​ការស្លាប់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ Bipin Rawat អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌា រួមជាមួយ​នឹង​ភរិយា​របស់គាត់ ក៏ដូចជា​នាយទាហាន​អមដំណើរ​ចំនួន ១១ រូប​ផ្សេងៗ​ទៀត នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្នុង​រដ្ឋ Namil Nadu​។

លិខិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ភក្តីភាព និង​វីរភាព​របស់​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ Bipin Rawat និង​នាយទាហាន​ទាំង​១១ រូប នៅក្នុង​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ ហើយ​ការស្លាប់​ដ៏​អកុសល​នេះ គឺជា​ការបាត់បង់​មួយ​ដ៏​ធំធេង​របស់​កងទ័ព និង​ប្រជាជន​ឥណ្ឌា។

ទន្ទឹម​នឹង​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​រំ​ឮ​ក​ផង​ដែរ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សព នាយ​ឧ​ត្ត​ម​សេនីយ៍ Bipin Rawat នៅក្នុង​ការជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​។

ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ធ្លាប់​ត្រូវបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ប៉ុន្តែ​ត្រូវ​អាក់ខាន​វិញ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ហើយ​គ្រោង​នឹង​រៀបចំ​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម