ព័ត៌មានជាតិ
លោក សុក ផេង ប្រកាសគាំទ្រលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី
ការប្រកាសគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានជួយឃុំល្វាលើ បានធ្វើឡើងខណៈអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែវិច្ឆិកា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។

ថ្លែងនៅក្នុងពិធីនោះ លោក សុក ផេង បានផ្ដាំផ្ញើឲ្យគណបក្សឃុំ សាខាបក្សភូមិ និងប៉ុស្តិ៍រដ្ឋបាល បង្កើនការយកចិត្តទុកដាក់បម្រើសេវាសាធារណៈឲ្យបានល្អថែមទៀត និងខិតខំដោះស្រាយបញ្ហាប្រឈម ដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយ និងធ្វើអំពើល្អ ដើម្បីដណ្ដើមបានជ័យជំនះជូនគណបក្ស។

ជាមួយគ្នានោះ ក្នុងនាមក្រុមការងារគណបក្ស លោក សុក ផេង បានអះអាងថា លោកសូមគាំទ្រលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្មីៗនេះ បានប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តាមរយៈការបោះឆ្នោត ហើយក្រោយពីការប្រកាសនេះ មានថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនបានចេញមកប្រកាសគាំទ្រ ក្នុងនោះមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំល្វាលើ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែវិច្ឆិកា (ឆ្នាំ២០២១) ហើយសមាសភាពនៅក្នុងកិច្ចប្រជុំនោះរួមមាន៖ ថ្នាក់កណ្ដាល មានលោក អ៊ុយ ជីង, ថ្នាក់ស្រុក លោកស្រី នួន សាមឿន និងមានគណៈកម្មាធិការបក្សឃុំសាខាបក្សភូមិចំនួន១២នាក់ ហើយរបៀបវារៈនៃកិច្ចប្រជុំមានដូចជា អានរបាយការណ៍ការងារគណបក្ស, ការពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណ:, ការរៀបចំក្រុមសមាជិក និងការស្រង់ទិន្នន័យមនុស្សចាស់ដែលមានប័ណ្ណសមធម៌ជាដើម។

ក្នុងពេលចុះជួបលោកគ្រូ អ្នកគ្រូ នៅសាលាបឋមភូមិបី នារសៀលថ្ងៃដដែល លោក សុក ផេង បាននាំយកនូវសម្ភារៈសិក្សារួមមាន ប៊ិចចំនួន៣៥០ដើម សៀវភៅ២០០ ក្បាល និងថវិកា ជូនលោកគ្រូ អ្នកគ្រូ៨នាក់ ក្នុងម្នាក់ៗថវិកា៥០០០០រៀល សរុបថវិកា៩៩០ ០០០រៀល ដែលជាថវិការបស់លោក សុក ផេង និងឧបត្ថម្ភលោក វ៉ាន់ ជា និងគ្រួសារមានជំងឺចំនួន២០០០០០រៀល លោក ញាន សារ៉ាន់២០០០០០រៀល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ដែលជាថវិការបស់ក្រុមការងារសរុបថវិកា១ ៣៩០ ០០០ រៀល៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ