ព័ត៌មានជាតិ
តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូគណបក្សថ្នាក់កណ្តាល ទស្សនកិច្ចស្វែងយល់ពីគោលនយោបាយឈ្នះ-ឈ្នះ
លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល រួមដំណើរជាមួយលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូ ជាង៤០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ ដើម្បីស្វែងយល់ពីមរតនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងប្រវត្តិតស៊ូររំដោះជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយិកា អង្គភាពសេនាតេជោ បានធ្វើបទបង្ហាញ និងពន្យល់ជូនប្រតិភូយ៉ាងក្បោះក្បាយអំពីស្មាដៃ គុណូបការៈ និងការពលីកម្មទាំងកាយ និងបញ្ញារបស់ម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ក្នុងការចាប់ផ្តើមនូវដំណើរការតស៊ូពីគ្រាដំបូងបំផុត។

ក្រោយពីបានស្តាប់បទបង្ហាញ និងទស្សនាវិមានឈ្នះ-ឈ្នះរួចមក លោក ចាយ បូរិន បានថ្លែងថា វិមាននេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ការកសាងវិមាននេះ គឺដើម្បីទុកជានិមិត្តរូប នៃសុខសន្តិភាព ឯកភាពជាតិ ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមក ហើយវិមានឈ្នះ-ឈ្នះ នេះក៏នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ និងបានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ព្រមទាំងបានចាត់ទុក វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះនេះ គឺតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ឯកភាពជាតិ និងឈ្នះជានិច្ចនិរន្តរ៍ គ្មានសង្គ្រាមស៊ីវិលទៀតឡើយ ហើយក៏ជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាពនិងវិបុលភាពនៃកម្ពុជាទាំងមូល។

លោក ចាយ បូរិន ក៏បានសង្កត់ធ្ងន់ផងដែរថា យុវជនកម្ពុជាពិតជាមានមោទកភាពចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាបោះជំហានទៅមុខយ៉ាងខ្ពស់មុខខ្ពស់មាត់ ពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដែលនេះបង្ហាញឱ្យឃើញថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាប្រមុខដឹកនាំប្រទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដោយសន្តិវិធី ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាខិតខំរកបានដោយលំបាក និងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យការរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀតផង។

ជំនួសមុខឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត លោកបានថ្លែងអំណរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រតិភូយុវជនផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលទាំងអស់បានទស្សនកិច្ចសិក្សាស្វែងយល់ប្រកបដោយជោគជ័យ៕
ដោយ ៖ កោះកែវ





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ