ព័ត៌មានជាតិ
អាជ្ញាធរចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ តំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប
អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំបន្ទាន់មួយស្តីពីក្រុមការងារ ថ្នាក់ជាតិ ចុះពិនិត្យព្រៃលិចទឹក តំបន់បឹងទន្លេសាបក្នុងតំបន់ ៣ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។

នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកំលាំងកងរាជអាវុធហត្ថមួយក្រុមដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល១ក្រុម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដី តំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន២គោលដៅ ៖
១/នៅ ចំណុចវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២/នៅ ចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ដំណើរការ កំណត់ និងបែងចែក តំបន់គ្រប់គ្រង និងការរៀបចំ ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិនេះពិត ជាមាន សារៈសំខាន់ណាស់ និងមានគោលបំណង ដើម្បីផ្តល់ចំណេះដឹង ទូលំទូលាយ និងចែករំលែក បទពិសោធន៍ អំពីវិធីសាស្ត្រ នៃការរៀបចំ កំណត់ បែងចែកតំបន់គ្រប់គ្រង និងរៀបចំ ផែនការគ្រប់គ្រងសម្រាប់ ប្រព័ន្ធ តំបន់ការពារធម្មជាតិ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវយល់ឲ្យបានច្បាស់ អំពីគោលការណ៍ ណែនាំ ស្តីពីការកំណត់ និងការបែងចែក តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ មូលដ្ឋាន នៃការធ្វើសារពើភ័ណ្ឌ ព្រៃឈើ ការសិក្សា ស្រាវជ្រាវ អំពីជីវចម្រុះ និងការប្រមូលទិន្នន័យ សម្រាប់កំណត់បែងចែកតំបន់គ្រប់គ្រងក្នុង
តំបន់ការពារធម្មជាតិ ព្រមទាំង តំបន់សហគមន៍ តំបន់ប្រើប្រាស់ ដោយចីរភាព ជាពិសេស ការផ្ទៀងផ្ទាត់ ផែនទីជាមួយចូលរួម ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ និងសមស្របបំផុតផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ