Connect with us

ព័ត៌មានជាតិ

មុខប្រាសាទភ្នំបាខែង ធ្វើ​ពិធីក្រុងពាលី បុណ្យដឹងគុណ​មហា​វីរៈ​ដូនតា

បានផុស

នៅ

សៀមរាប៖ លោក​ជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង​លោក​ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បាន​ធ្វើ​ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅ បរិវេណខាងមុខប្រាសាទភ្នំបាខែង។

ក្នុងពិធី​ មាន​ការ​បួងសួងតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់នៅ សម្បត្តិបិតិកភ័ណ្ឌពិភពលោកដ៏ល្បីល្បាញ់កន្លងមក។ បន្ទាប់មកក៏មានកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៍ នឹងសម្តែងធម៌ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះទៅ គឺមានកម្មវិធីជាច្រើននៅ ម៉ោង០៧:៣០-៩:៣០នាទីព្រឹក ពិធីបួងសួងលើប្រាសាទភ្នំបាខែង ពីម៉ោង៩:៣០-១៨:០០នាទីល្ងាច មានការសម្ដែងសិល្បៈ ឬល្បែងប្រជាប្រិយតាមទំនៀមទំលាប់ ពិធីអញ្ជើញស្នងបារមីសម្ដែងរឹទ្ធិ ដែលអញ្ជើញមកពីខេត្ត-ក្រុងនានា នៅ ម៉ោង១៨:០០-២២:០០នាទី គឺកម្មវិធីសមាធិ។

នៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ គឺមានពិធីបួងសួងនៅ មុខអង្គរវត្តសម្រាប់ព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅ ម៉ោង៦:០០នាទីព្រឹក ការអញ្ជើញមកដល់របស់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៅម៉ោង៦:៣០ព្រឹក ចាប់ផ្តើមពិធីបួងសួងនៅ មុខប្រាសាទអង្គរវត្ត រហូតដល់ម៉ោង៧:៣០នាទីព្រឹក មតិស្វាគមន៍របស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅម៉ោង៧:៤០នាទី សុន្ទរកថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រកាសបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅម៉ោង​៧:៥០នាទី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រដារពិស្តា៧ គម្ពី និងរាប់បាតព្រះសង្ឃ ម៉ោង១២:០០-១៧:០០នាទី ពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និង សកម្មភាពផ្សេងៗ ពិព័ណ៌សៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញ នានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។

នៅម៉ោង១៨:០០-២២:០០នាទីល្ងាច ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៌។

សម្រាប់កម្មវិធីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ នៅម៉ោង៨:០០-១៧:០០នាទីល្ងាច ពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការ ទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និង សកម្មភាពផ្សេងៗ ពិព័ណ៌សៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញ នានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។ ម៉ោង១៨:០០-២២:០០ ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៍។

នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៨:០០-១៧:០០នាទីល្ងាច គឺពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការ ទស្សនាសារមនី្ទរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្ម ភាពផ្សេងៗ ពិព័ណសៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញនានា ដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។ លុះដល់ម៉ោង១៨:០០-២២:០០នាទីយប់ ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៌៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម