Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ចុះ​សង់​រោង​ស្នាក់នៅ​បណ្ដោះអាសន្ន​ ដល់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​

បានផុស

នៅ

ដោយ​មើលឃើញ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​វាល​ស្បូវ​ ដែល​កំពុង​រងគ្រោះ​​ទឹក​ជំនន់ ​និង​ពុំ​មាន​ទី​ជម្រក​នោះ លោក​អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បានសម្រេច​ទិញ​ឈើ ​និង​កៅស៊ូ​តង់​ ដើម្បី​ធ្វើ​រោង​ឲ្យ​ប្រជាជន​ស្នាក់នៅ​បណ្ដោះអាសន្ន ​នៅ​ទីទួល​សុវត្ថិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រសាសន៍​ លោក​ស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​ បាន​ឲ្យ​ដឹងថា ​ចាប់តាំងពី​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង​ បង្ក​ឲ្យ​មានការ​ជន់​លិច​លំនៅដ្ឋានបងប្អូន​រស់នៅ​សង្កាត់​វាល​ស្បូវ​ចំនួន​៥៥១​គ្រួសារ​មក លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​មក​ដឹកនាំ​កម្លាំង​ជម្លៀស​ប្រជា​ជន ​មក​រស់នៅ​បណ្ដោះអាសន្ន​ លើ​ទី​ទួល​សុវត្ថិភាព ​ដោយ​បាន​ទិញ​ឈើ​មក​សង់​រោង​ ប្រក់​កៅស៊ូ​តង់។ បន្ថែម​​ពី​នោះ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ លោក​មក​រស់នៅ ​ដោយ​មិន​​បារម្ភ​ខ្លាច​ទទឹក ​និង​រង​កម្ដៅ​ថ្ងៃ​។​

លោកស្រី​ចៅសង្កាត់ ​បន្ត​ថា​ ក្រៅពី​សង់​រោង​ស្នាក់នៅ ​លោក​អភិបាលខណ្ឌ​ ក៏បាន​យក​ម៉ាស៊ីន​ដាក់​បូម​ទឹក ​រំដោះ​ចេញពី​ទីតាំង​ដែល​រង​ការ​លិចលង់​ខ្លាំង​នោះ​។​

តាម​ប្រភព​ពី ​លោក​ គុយ គឹម​ហ៊ាង ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​ច្បារអំពៅ ​បាន​ឲ្យ​ដឹង​ថា​ សង្កាត់​ទាំង​៨ ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ គឺ​មានតែ​សង្កាត់​វាល​ស្បូវ​ និង​សង្កាត់​ក្បាលកោះ​ ដែល​រង​គ្រោះ​ខ្លាំងជាងគេ ​រហូត​ជម្លៀស​ប្រជាពលរដ្ឋ​ ឲ្យ​មក​រស់នៅ​ទីទួល​មាន​សុវត្ថិភាព​។

​ក្នុង​នោះ​ អាជ្ញាធរ​ បាន​ចុះ​សាងសង់​រោង​ប្រក់​កៅស៊ូ​តង់ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​មក​រស់នៅ​បណ្តោះ​អាសន្ន​ នៅ​ទីទួល​មាន​សុវត្ថិភាព ​ដោយមាន​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ​ជូន​ទៀត​ផង​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម