Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ជាជំនួយរបស់កូវ៉ាក់ ៣០ ម៉ឺនដូស បានមកដល់កម្ពុជា

បានផុស

នៅ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយរបស់កូវ៉ាក់ចំនួន ៣០ ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាវេលាម៉ោង ១១ នាទី ព្រឹក ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានអញ្ជើញមកទទួលវ៉ាក់សាំងនេះ។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៦,៦ លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣ លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និង ចនសុន&ចនសុន។

ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់។

គួរបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញប្រមាណជាង ៤០ លាន ៨២ ម៉ឺនដូស រួមទាំងវ៉ាក់សាំងវ៉ាក់សាំង ស៊ីណូវ៉ាក់ ជាជំនួយតាមរយៈយន្តការកូវ៉ាក់ចំនួន ៣០ ម៉ឺនដូសដែលដឹកមកដល់ព្រឹកនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម