ព័ត៌មានជាតិ
គម្រោងកែលម្អសួន មុខក្រសួងការពារជាតិ បានរួចរាល់ ត្រៀមសម្ពោធ អគារក្រសួង ចុងខែធ្នូ
ភ្នំពេញ៖ គម្រោងនៃកែលម្អសួនច្បារនៅ មុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការកែសម្រួលសម្រេចបាន ១០០% ហើយ ដើម្បីឱ្យទាន់នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងការពាជាតិ ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ចុងខែធ្នូ ឆ្នាំ ២០២១ នេះ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី ១៣ ធ្នូនេះថា សួនច្បារនេះត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យធ្វើការជួសជុលកែសម្រួលឡើងវិញ កាលពីខែកក្កដា ឆ្នាំ ២០២១ ដោយលោកអភិបាល បានជំរុញឱ្យអង្គភាពរបស់លោកជំរុញការងារបានលឿន ធ្វើយ៉ាងណាឱ្យរួចរាល់នៅ មុនការសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងការពារជាតិ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ចុងខែធ្នូ ឆ្នាំ២០២១ នេះ។
លោក សំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ ១ ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះមន្ទីរបានពង្រីកឱ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅ មុខក្រសួងការពារជាតិ ទទឹង ៤៥ ម៉ែត្រ សម្រេចបាន ១០០% ហើយ។ សួនច្បារថ្មីនេះអាចឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។

ជាមួយគ្នានេះ លោក សំ សាមុត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសំអាតនៅ សួនច្បារថ្មីនេះទាំងអស់គ្នា និងសូមកុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សី ឬដាក់បាស់ហាត់ប្រាណ រាំលេងកម្សាន្តបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅ ដល់ដើមផ្កា។
លោកបន្តទៀតថា ជាគម្រោងនៅ ក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខនេះ តាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោក និងធ្វើការកែលម្អសួនច្បារ ចាប់ពីក្តាន់ ២ នេះរហូតដល់មុខវិមានឈ្នះឈ្នះបន្តទៀត ដើម្បីឱ្យសួនច្បារនៅ តាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករា មានសោភ័ណភាពស្រស់បំព្រង ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខាងមុខ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ។ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន៕
អទ្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត